ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ត្រីម្នាក់បានសំលាប់ខ្លួនឯងបន្ទាប់ពីបាញ់សម្លាប់មនុស្ស៣នាក់នៅរដ្ឋម៉ារីលែនសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហូរ (២១.០៩.១៨)

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍មានស្ត្រីម្នាក់ប្រដាប់ដោយកាំភ្លើងបានបាញ់ សម្លាប់មនុស្ស ចំនួន ៣ នាក់និងរងរបួស ៣ នាក់ផ្សេងទៀតនិងចុងក្រោយស្រ្តីនោះបានបញ្ចប់ជីវិតខ្លួនឯងតែម្តងដែលហេតុការណ៍នេះបានកើតឡើងនៅឯមជ្ឈមណ្ឌលចែកចាយទំនិញមួយកន្លែងស្ថិតក្នុងរដ្ឋ ម៉ារីលែន នៃសហរដ្ឋអាមេរិច ។

តាមការបំភ្លឺរបស់សាក្សីបានឲ្យដឹងថាស្ត្រីអាយុ ២៦ ឆ្នាំរូបនេះបានបាញ់ខ្លួនឯងពីរដងដើម្បី​ធ្វើអត្តឃាត
បន្ទាប់ពីបើកការបាញ់ប្រហារ ហើយស្ត្រីនោះជាបុគ្កលិកបណ្តោះអាសន្ននៅឯមជ្ឈមណ្ឌលនោះ។

មួយថ្ងៃមុននេះយ៉ាងហោចណាស់មានមនុស្សបួននាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅការិយាល័យចៅក្រមមួយក្នុងរដ្ឋផេនស៊ីលវ៉ានៀ ហើយឃាតករបានស្លាប់ក្នុងហេតុការណ៍នោះហើយ។