ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការបង្កបង្កើនផលស្រូវរដូវវស្សា និងការងារដកស្ទូង និងព្រោះនៅក្នុងខេត្ដតាកែវ អនុវត្តន៍បានចំនួន១៩៩.៩៥៥ ហិកតា ស្មើនឹង ១១៧.៦២ភាគរយ

AKP តាកែវ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ –ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ដតាកែវ បានអះអាងថា ការងារបង្កបង្កើន ផលស្រូវវស្សា និងការងារដកស្ទូង និងព្រោះនៅក្នុងខេត្ដតាកែវអនុវត្តន៍បានចំនួន១៩៩.៩៥៥ ហិកតា ស្មើនឹង១១៧.៦២ភាគរយនៃផែនការ ក្នុងនោះស្រូវបង្កើនរដូវអនុវត្តន៍បាន៥៦.៦៧២ ហិកតាស្រូវស្រាលបានចំនួន​៤៨.៧៩៧ិកតា ស្រូវកណ្តាលបាន៨៤.១៦០ិកតា និង ស្រូវធ្ងន់អនុវត្តន៍បានចំនួន.២៦៦ហិកតា

លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានបញ្ជាក់ ឱ្យដឹងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា គិតមកដល់ពេលនេះ ប្រជាកសិករខេត្តតាកែវជិតបញ្ចប់ការ បង្កបង្កើនផលស្រូវរដូវវស្សាហើយ។ចំណែកឯការប្រមូលផលស្រូវបង្កើន រដូវវិញ ក៏បានបញ្ចប់រួចរាល់ហើយផងដែរ។  ដោយឡែក ការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់បងប្អូនប្រជាកសិករខេត្តតាកែវសម្រេចភ្ជួររាស់បាន៣៧៧.១៨៨ហិកតា ក្នុងនោះភ្ជូររាស់ ដោយគោ ក្របីបាន២.៣៦៣ហិកតា ដោយគោយន្តបាន ២៣៣.៤៤៨ ហិកតា និងដោយ ត្រាក់ទ័របានចំនួន ១៤១.៣៧៧ ហិកតា

លោកបានកត់សម្គាល់ឃើញថា សម្រាប់រដូវវស្សាឆ្នាំនេះកសិករខេត្តតាកែវ អនុវត្តន៍ ការដកស្ទូងសរុបបានតែ២.០៦០ ហិកតា ប៉ុណ្ណោះ គឺស្មើនឹង១.០៣ភាគរយ ក្រៅពីនោះ គឺបង ប្អូនប្រជាកសិករយើងងាកធ្វើស្រូវពង្រោះ ព្រោះចំណាយដើមទុនតិច ពលកម្មតិច ហើយ លឿនជាងការដកស្ទូង ឯទិន្នផលប្រហាក់ប្រហែលនិងការដកស្ទូងដែរ។

តែទោះបីយ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានអះអាងថាបងប្អូនប្រជាកសិករ ខេត្តតាកែវសម្រេចអនុវត្តន៍ការបង្កបង្កើនផលស្រូវដើមរដូវ (បង្កើនរដូវ) លើផ្ទៃដីចំនួន ៥៦.៦៧២ ហិកតា ខូចខាតដោយទឹកជំនន់អស់៣១២ហិកតា ធ្វើឱ្យផ្ទៃដីប្រមូលផលនៅសល់ចំនួន៥៦.០៤៨ិកតា។ បច្ចុប្បន្នការច្រូតកាត់បាន១០០ភាគរយហើយ ក្នុងទិន្នផលមធ្យម ,៣៧៦តោន ក្នុងមួយហិកតា ដែលទទួលបានបរិមាណផលសរុបចំនួន២៤៥.២៦៦តោន៕

ដោយ អ៊ុច សៀង