ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីកសិកម្មខេត្ដកំពង់ចាម អះអាងថា កសិករក្នុងខេត្ត ដាំដុះស្រូវវស្សាបានលើសផែនការ លើផ្ទៃដីសរុបជាង៩០.៥០០ហិកតា គឺស្មើនឹង១០៤.៦៨ភាគរយ

AKP កំពង់ចាម ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ –លោក គឹម សារឿន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នាក់ងាសារព័ត៌មានកម្ពុជា AKP ឱ្យដឹងនាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៨ នេះថា ឆ្នាំនេះទឹកភ្លៀងបានបង្កលក្ខណៈអំណោយផលល្អពីដើមឆ្នាំមក បានធ្វើឱ្យដល់កសិករនៅទូទាំងខេត្ដ អាច បង្កបង្កើនផលលើការងារភ្ជួររាស់ សាបព្រោះ ដកស្ទូង ស្រូវក្នុងរដូវវស្សាឆ្នាំនេះសម្រេចបានផលល្អលើផ្ទៃដីសរុបជាង៩០.៥០០ហិកតា គឺស្មើនឹង១០៤.៦៨ភាគរយ

លោកបានលើកឡើងថា រហូតមកដល់ពេលនេះការងាររដូវវស្សាមិនទាន់បានបញ្ចប់ទេ តែគិតមកដល់ថ្ងៃទី២១ ខែកញ្ញានេះ កសិករក្នុងខេត្តកំពង់ចាមបានធ្វើការភ្ជួររាស់ សាបព្រោះ ដាំដុះ ដកស្ទូងដំណាំស្រូវវស្សាបានលើផ្ទៃដីសរុបចំនួនជាង៩០.៥០០ហិកតា គឺស្មើនឹង ១០៤.៦៨ភាគរយនៃផែនការ៨៦. ៥៤០ហិកតាក្នុងនោះស្រូវស្រាលអនុវត្តន៍បានលើផ្ទៃដីជាង៣១. ៩០០ហិកតា ស្រូវកណ្ដាលបានជាង៣៤.៧០០ហិកតា និងស្រូវធ្ងន់សម្រេច បានជាង២៣.៨០០ហិតា។ លោកប្រធានមន្ទីរបានអះអាងថា បើប្រៀបធៀបទៅនឹងរដូវ វស្សាកាលពីឆ្នាំ២០១៧កន្លងមក សម្រាប់ឆ្នាំនេះខេត្តអនុវត្តន៍បានលើសផ្ទៃដីប្រមាណជាង .០០០ហិកតាដែលកាលពីឆ្នាំ២០១៧ខេត្តសម្រេចធ្វើស្រែវស្សាបានលើផ្ទៃដីប្រមាណជាង ៨៧.០០០ហិកតា ស្មើនឹង១០០.៦២ភាគរយនៃផែនការ។  ដោយឡែកចំពោះដំណាំរួមផ្សំវិញ ខេត្តសម្រេចបដាំដុះបានលើផ្ទៃដីប្រមាណជាង៥២.៤០០ហិតា។

លោកបានលើកឡើងទៀតថា គិតមកមកដល់ពេលនេះ ការប្រមូលស្រូវស្រាល និង ស្រូវបង្កើនរដូវរបស់កសិករក្នុងខេត្ដ បានផ្ទៃដីប្រមាណជាង១៥.៣០០ហិកតា ពោល គឺបាន ជិត១៧ភាគរយលើផ្ទៃដីស្រូវស្រាលធ្វើបានដោយទទួលទិន្នផលជាមធ្យម៣,៨០០តោន ក្នុង មួយហិកតាដោយកសិករយើងមានការយល់ដឹងខ្ពស់លើបច្ចកទេសកសិកម្មក្រោមការជួយ អប់រំផ្សព្វផ្សាយរបស់មន្ត្រីជនាញផង

តែទោះបីជាយ៉ាងណាក្ដី អាជ្ញាធរខេត្ដ ក៏ដូចជាមន្ទីរកសិកម្ម មានការសោកស្ដាយ ជាខ្លាំងចំពោះការខូចខាតស្រូវវស្សារបស់កសិករយើងដោយស្ថានភាពទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមបានឡើងរហូតហួសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននេះ ដែលធ្វើឱ្យស្រុកចំនួន៩ របស់ខេត្តរងផលប៉ះពាល់ហើយផ្ទៃដីស្រូវវស្សាប្រមាណជាង៧.៧០០ហិកតា រងផលប៉ះពាល់ ក្នុងនោះការខូចខាតទាំងស្រុងមានជាង .២០០ហិកតា និងដំណាំរួមផ្សំខូចខាតអស់ ជាង ៦០០ហិកតាផងដែរ

 លោក គឹម សាវឿន បានគូសបញ្ជាក់ទៀតថា ដោយស្ថានភាពទឹកជំនន់ឡើង ហួស កម្រិតប្រកាសអាសន្នហើយស្រកទៅវិញមានសភាពយឺតធ្វើឱ្យដំណាំស្រូវនិងដំណាំរួមផ្សំរងការបំផ្លិចបំផ្លាញដោយទឹកជំនន់។ជាមួយនឹងការស្ដារឡើងវិញលើផ្ទៃដីដែលបាត់បង់ ដោយទឹកជំនន់នេះ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបានត្រៀមពូជស្រូវចំនួន៨០តោន និងត្រៀមសុំស្រូវពូជបន្ថែម ពីគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីសម្រាប់ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ យកមកស្ដារឡើងវិញលើផ្ទៃដីខូចខាតនៅរដូវទឹក ទន្លេ ស្រកចុះវិញ ដើម្បីធានា ស្បៀងក្នុងការហូបចុងរបស់ពួកគាត់៕

 

ដោយ ឆាយ ម៉ុត