ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប៉ូលីសប្រេស៊ីលរឹបអូសលុយរាប់សិបលានដុល្លារពីប្រតិភូអាហ្វ្រិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ីអិនអិន (២០.០៩.១៨)

ប្រេស៊ីល៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានឲ្យដឹងថាអាជ្ញាធរប្រេស៊ីលបានរឹបអូសទឹកប្រាក់តម្លៃជាង ១៦លានដុល្លារជាសាច់ប្រាក់សុទ្ធនិងនាឡិកាដៃប្រណិតពីគណៈប្រតិភូដែលធ្វើដំណើរជាមួយអនុប្រធានាធិបតីនៃប្រទេសហ្គីនេ អេក្វាទ័រ​ដែលជាប្រទេសមួយស្ថិតនៅកណ្តាលទ្វីបអាហ្រ្វិក ។

កូនប្រុសរបស់អ្នកដឹកនាំរបស់ប្រទេសនេះគឺជាសមាជិកម្នាក់​ក្នុង ចំណោមសមាជិកប្រតិភូ​ ១១
នាក់ដែលបានធ្វើដំណើរទៅប្រទេសប្រេស៊ីល។

កាសែតប្រេស៊ីលបានរាយការណ៍ថាប្រាក់ដែលមានតម្លៃ ១,៥ លានដុល្លារនិងនាឡិកាប្រណិតតម្លៃ ១៥
លានដុល្លារត្រូវបានប៉ូលីសប្រេស៊ីលរឹបអូសបន្ទាប់ពីយន្តហោះឯកជនរបស់ប្រតិភូ បានមកដល់អាកាសយានដ្ឋាន
របស់ប្រទេសប្រេស៊ីលកាលពីសប្ដាហ៍មុន។ច្បាប់ចូលទៅក្នុងប្រទេសប្រេស៊ីលមិនអនុញ្ញាតឱ្យមានសាច់ប្រាក់លើសពី
២.៤០០ ដុល្លារនៅក្នុងខ្លួននោះទេ ។