ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាគមវិស័យកីឡារបស់អាមេរិកប្រឆាំងនឹងការតម្លើងពន្ធរបស់លោកត្រាំលើផលិតផលរបស់ចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២០.០៩.១៨)

អាមេរិក៖ កាលពីថ្ងៃអង្គារសមាគម វិស័យកីឡាកាយសម្ព័ន្ធរបស់អាមេរិក (SFIA)
បានចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានមួយប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកថ្មីក្នុងការបង្កើនពន្ធលើផលិតផលចិនដែលមានតម្លៃជាង ២០០ ពាន់លានដុល្លារអាមេរិក។

ប្រធានសមាគមបាននិយាយថាសមាគមពាណិជ្ជកម្មនាំមុខគេរបស់អាមេរិកដែលមានក្រុមហ៊ុនផលិត អ្នកលក់រាយនិងអ្នកទីផ្សារនៅក្នុងផលិតផលកីឡានិងឧស្សាហកម្មផ្នែកកាយ​សម្បទាខកចិត្តយ៉ាងខ្លាំងជាមួយនឹងការប្រកាសដែលបណ្តាលឱ្យមានការសងសឹកពីចិនភ្លាមៗ។

នេះបើយោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៨ ចេញផ្សាយដោយសមាគមនៃវិស័យកីឡាអាមេរិក
កំណើននៃឧស្សាហកម្មកីឡានិងកាយសម្បទារបស់អាមេរិកបានកើនឡើង ២,៤ ភាគរយនៅក្នុងឆ្នាំ ២០១៧
ប៉ុន្តែដោយសារតែសង្គ្រាមពាណិជ្ជកម្មបណ្តាលឲ្យក្រុមហ៊ុនធុនតូចនិងមធ្យមត្រូវបានគេព្យាករណ៍ថានឹងប្រឈមមុខជួបការលំបាកបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៨ នេះ ។

សហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធបន្ថែម ១០ ភាគរយបន្ថែមលើផលិតផលដែលមានតម្លៃ ជាង ២០០
ពាន់លានដុល្លារនៃផលិតផលរបស់ចិនចាប់ពីថ្ងៃទី ២៤ ខែកញ្ញានេះតទៅ។