ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ គួយ ណាលីន ប្រគល់អណ្តូងទឹកស្អាតទី៣០ និងទី៣១ ជូនសហគមន៍ក្រីក្រតាមជនបទ ក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ —

លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់អណ្តូងទឹកស្អាត អណ្តូងស្នប់អាហ្វ្រីដេស៍ ទី៣០ និងទី៣១ ដែលជាអំណោយរបស់ សាខាកាកបាទក្រហម កម្ពុជា ខេត្តសៀមរាប ជូនដល់សហគមន៍ក្រីក្រ0២កន្លែង នៅភូមិកន្សែងលើ និងភូមិតាតោកកើត ស្ថិតក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប សំរាប់ប្រើប្រាស់ជាប្រយោជន៍រួម នាថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ ហង្ស សៀក