ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តកំពង់ចាម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៣៩៥.៣០០នាក់ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០១៨

AKP កំពង់ចាម ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ —

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះថា រយៈពេល៩ខែក្នុង​​ ឆ្នាំ២០១៨ អត្រាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកកម្សាន្ដ និងទស្សនា នៅតាម រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តកំពង់ចាម មាន ប្រមាណ ៣៩៥.៣០០នាក់ ហើយបើប្រៀបធៀបទៅ នឹងរយៈពេល ០៩ខែ ដូចគ្នាឆ្នាំ២០១៧ គឺឆ្នាំនេះមានការកើនឡើងជាង ៨ម៉ឺននាក់ ស្មើនឹង ២៧ភាគរយ។

រូបថត៖ ឆាយ មុត