ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក មូន និងលោក គីម ទៅកាន់ភ្នំ Mount Paekdu ក្នុងព្រឹត្តិការណ៍ជាមិត្តភាព

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង​លោក មូន ចា-អ៊ីន​ និងមេដឹកនាំ​កូរ៉េ​ខាង​ជើងលោក គីម ជុង-អ៊ុន​ បានចេញដំណើរកម្សាន្តដ៏កម្រមួយ​ទៅកាន់ភ្នំ Mount Paekdu នៅក្នុងព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណងទាក់ទងផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងគូសបញ្ជាក់ពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងព្យុង​យ៉ាងផងដែរ។

មេដឹកនាំទាំងពីរបានចេញដំណើរទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិ Sunan នៃទីក្រុង​ព្យុងយ៉ាង​ភ្លាមៗ នៅម៉ោងជាង៧:០០ព្រឹកនេះ ដោយប្រើប្រាស់យន្តហោះប្រធានាធិបតី​ផ្ទាល់ខ្លួនរៀងៗខ្លួន។ លោក មូន បានមកដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ​ ដោយប្រើប្រាស់យន្តហោះ Air Force មួយរបស់លោក។

យ៉ាងណាក៏ដោយសម្រាប់ដំណើរទស្សនកិច្ចរបស់លោក​ទៅកាន់ភ្នំ Mount Paekdu លោកត្រូវបានគេបង្ខំចិត្តឱ្យប្រើប្រាស់ធុនតូចជាងយន្តហោះ Air Force ចំនួន​ពីរ​គ្រឿង នាអាកាសយាន្តដ្ឋាន Samjiyon នៅក្បែរភ្នំកូរ៉េខាងជើងមួយត្រូវបានគេនិយាយថា ​មានព្រលានដ៏ខ្លីមួយដែលអាចចុះចតបានតែយន្តហោះធុនតូចតែប៉ុណ្ណោះ។
ភ្នំ Mount Paekdu គឺជាភ្នំមួយខ្ពស់ជាងគេ នឹង​ជាភ្នំមួយមានភាពល្បីល្បាញបំផុត​នៅ​កូរ៉េ ដែលត្រូវបានគេធ្វើដំណើរទៅកាន់ទីនោះញឹកញាប់ផងដែរ ដោយប្រជាពលរដ្ឋកូរ៉េខាង​ត្បូង​ជាច្រើន ខណៈដែលវាស្ថិតនៅតាមតំបន់ព្រំដែនជាមួយប្រទេសចិន​។

ដំណើរទស្សនកិច្ចរបស់លោក មូន ទៅកូរ៉េខាងជើងនេះ បានកត់សម្គាល់នូវកិច្ចប្រជុំ​កំពូល​ទ្វេភាគី​ជាលើកទីបីរបស់លោកជាមួយលោក គីម។ វាត្រូវបានធ្វើជាគោលបំណង​ដ៏សំខាន់​ជាអាជ្ញាកណ្តាលនៃកិច្ចព្រមព្រៀងមួយ រវាងកូរ៉េខាងជើង និងអាមេរិក ក្នុងការ​ចាប់​ផ្តើម​ឡើងវិញនូវកិច្ចចរចាការធ្វើមិនឱ្យមាន នុយក្លេអ៊ែររបស់ពួកគេ៕

​( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )