ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឈួរ ច័ន្ទឌឿន នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់

AKP កំពង់ឆ្នាំង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយស     គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយមនុស្សធ៌របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្ត ទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយ សារទឹកជំនន់ចំនួន ​៥៦គ្រួសារ​ ក្នុងនោះ៣១គ្រួសារជម្លៀសមកពីភូមិត្រពាំងពោធិ  និង២៥គ្រួសារទៀតជម្លៀសមកពីភូមិ កំពង់អួរ ឃុំខុនរ៉ង ដែលកំពង់ស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះគ្រោះថ្នាក់​ជាយថា​ហេតុផ្សេងៗ ដោយគ្រោះទឹកជំនន់ និងត្រូវចេះថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសកុមារ និងចាស់ជរាងាយប្រឈមខ្ពស់ចំពោះសុខភាពនៅពេលទឹកជំនន់នេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ទឹកទន្លេនៅមិទាន់ស្រកនៅឡើយដែលកំពងតែឡើងក្នុងកម្រិតប្រកាសអាសន្ន ដូចនេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ពិសេសត្រូវប្រកាន់ខ្ជាប់នូវ ការហូបស្អាត និងការរស់នៅស្អាត បង្កើនការប្រុងយ្រយ័ត្នខ្ពស់ ចំពោះសត្វអាសិរ្ពិស

ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន​ចំពោះប្រជាពលដែលរងគ្រោះដោយទឹកជំនន់នេះ ដែលជានិច្ចកាលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែយកចិត្ដទុកដាក់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តាករុណា និងផ្តល់ក្តីសង្ឃឹមជំនឿចិត្តដល់ប្រជាពលរដ្ឋទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ន្លែងណាមានទុក្ខលំបាកគឺមានកាកបាទក្រហមកម្ពុជាជានិច្ច។
ឯកឧត្តមបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវតែបន្ដយកចិត្ដទុក្ខដាក់ គ្រប់គ្រងស្ថានការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវជួយដោះស្រាយចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឱ្យបានទាន់ពេលវេលា។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះបង​ប្អូន​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ដោយចាត់ទុកថា ទុក្ខលំបាក​របស់បងប្អូនប្រជាពលរដ្ឋ គឺជា​ទុក្ខ​លំបាករបស់រាជរដ្ឋាភិបាល​កម្ពុជា។

ក្នុងឱកាសនោះដែរឯកឧត្តម និងក្រុមការងារបានផ្ដល់អំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង ៥៦​​​​​​​​​​​​​​​គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន មុងសុវត្ថិភាព១ ភួយ១ ក្រមា សារុង១ អង្ករ៣០គីឡូក្រាម  មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា ២ម៉ឺនរៀល  ដោយឡែកឯកឧត្តម កែវ ពៅ អនុប្រធានសាខាកាកបាទក្រហមខេត្តបានឧបត្ថមថវិកាផ្ទាល់ខ្លួនបន្ថែមទៀតក្នុងមួយគ្រួសារ ១ម៉ឺនរៀល 

ដោយ បៃ ស៊ីថុន