ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាជំរុញអាជ្ញាធរគ្រប់ជាន់ថ្នាក់ពង្រឹងការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព

AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ២០១៨ –ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានជំរុញអាជ្ញាធរគ្រប់​ជាន់ថ្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវខិតខំពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល។

ការថ្លែងបែបនេះរបស់ឯកឧត្តម ម៉ុម ជឹមហ៊ុយ ក្នុងឱកាសដឹកនាំប្រតិភូគណៈកម្មការ ទី៧​នៃព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរ មន្ទីរពាក់ព័ន្ធ នៃខេត្តបន្ទាយមានជ័យ ដើម្បី​ឈ្វេងយល់ពីសភាពការណ៍រួមរបស់ខេត្ត ក៏ដូចជាបណ្តាវិស័យអប់រំ ទេសចរណ៍ វប្បធម៌ និងវិចិត្រ​សិល្បៈ ធម្មការនិងសាសនានៅ​សាលប្រជុំសាលាខេត្ត កាលពីថ្ងៃពុធ ១០កើតខែ ភទ្របទ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៨

ឯកឧត្តមម៉ុមជឹមហ៊ុយបានបញ្ជាក់ ពីគោលបំណងរបស់ប្រតិភូគណៈកម្មការទី៧ព្រឹទ្ធ សភា គឺដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់វឌ្ឍនភាពសំខាន់ៗ និងបញ្ហាប្រឈមនានាដែល ជាប់​ពាក់ព័ន្ធជាមួយវិស័យអប់រំ យុវជន និង​កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ និងដើម្បីមានជាពុទ្ធិបន្ថែមទៀត ក្នុងការជួយនៅក្នុងតួនាទីរបស់ព្រឹទ្ធសភា ដើម្បី ស្វែងរកនូវព័ត៌មានមួយចំនួន និងជួយរួមចំណែកក្នុងការពន្លឿន និងធ្វើយ៉ាងណាឱ្យការអភិ វឌ្ឍនៅក្នុងវិស័យទាំង៤ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការ​ទី៧ព្រឹទ្ធសភានេះឱ្យ កាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្តម ​សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងពីភាពរីកចម្រើន​វិស័យអប់រំនៅខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្ននេះនៅទូទាំងខេត្ត មានសាលារៀនគ្រប់ ភូមិសិក្សា​​ដែលធានាបានដល់ការរៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង

វិស័យទេសចរណ៍ខេត្តបន្ទាយមានជ័យក្រៅពីមានច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់ស្រូបទាញ

ភ្ញៀវទេសចរបរទេស ចេញ ចូលនោះ នៅមានរមណីយដ្ឋានទេសចរណ៍១០កន្លែងទៀត ក្នុង នោះរមណីដ្ឋាន​ប្រវត្តិសាស្ត្រ កន្លែង គឺប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព រមណីយ ដ្ឋានធម្ម ជាតិ កន្លែងកែឆ្នៃ កន្លែង។ ប៉ុន្តែប្រជាពលរដ្ឋពុំទាន់​មាន​លទ្ធភាព​ទាញ​យក​ផលប្រយោជន៍​ពី​ វិស័យ​ទេសចរណ៍ ​ពី​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ​ព្រោះគ្រាន់តែ​ជា​តំបន់​ឆ្លងកាត់​ហើយ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​កែ​លម្អ​ប្រាសាទ​នានា​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​។

ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យវប្បធម៌ និងវិចិត្រសិល្បៈខេត្តសម្បូរទៅ ដោយសម្បត្តិវប្បធម៌រូបី និងអរូបីជាច្រើនដែលជាស្នូល​នៃអត្តសញ្ញាណជាតិ។តែបញ្ហាប្រឈម​នឹង​ការបាត់បង់​ដោយ​ធម្មជាតិ​ ដោយ​ខ្វះ​ការ​ការពារ​ថែទាំ​ និង​មិន​យល់​ពី​តម្លៃ​វប្បធម៌​នៅ​មាន​កម្រិត​រប​ស់​ប្រជាពលរដ្ឋ ចំពោះមុខនេះរដ្ឋបាលខេត្តបានជំរុញដល់មន្ទីរជំនាញ​បន្ត​បោះ បង្គោល​ព្រំប្រទល់​ទួល​ប្រាសាទ ទួ​បូរាណ ស្ថានីយ​បូរាណ ចុះ​បញ្ជី​និង​កំណត់​អត្តសញ្ញា​វត្ថុ​បូរាណ​នៅ​តាម​សហគមន៍ វិស័យធម្មការនិងសាសនាក៏មានការរីកចម្រើន វត្តមានចំនួន ២៣៨វត្ត និងអាស្រមចំនួន​៨ មានព្រះសង្ឃចំនួន .៨៩៧អង្គ សាលារៀនសម្រាប់ព្រះសង្ឃ មានពីសាលាធម្មវិន័យរហូតដល់សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ជាមួយនោះសាសនា ដទៃទៀតក៏មានការរីកម្រើនផងដែរ៕

ដោយ ឈុន សារ៉ាត