ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត ដែលរដ្ឋសភាបានសម្រេចអំពីសុពលភាពនៃអាណត្តិទី៦ ចំនួន៣៨រូប អញ្ជើញចូលសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ —

បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ចំនួន៣៨រូប ដែលរដ្ឋសភាសម្រេចអំពីសុពលភាព នៃអាណត្តិនីមួយៗ នាសម័យ ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមការ ស្នើសុំរបស់គណបក្សប្រជាជនកម្ពុជា និងដែលទទួលស្គាល់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អញ្ជើញចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នាពេលរសៀលនៃថ្ងៃដដែល។

រូបថត៖ រដ្ឋសភា