ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ អំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់ សូមកុំបិទផ្លូវ ដើម្បីតវ៉ាទាមទារ រកដំណោះស្រាយផ្សេងៗ ព្រោះជាសកម្មភាពខុសច្បាប់

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រីផន វាសនា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់កម្មករ-កម្មការិនីទូទាំងប្រទេសទាំងអស់ សូមកុំធ្វើសកម្មភាពបិទផ្លូវ ដើម្បីតវ៉ា ទាមទារនូវបញ្ហាផ្សេងៗ ដូចជា ករណីទាមទារប្រាក់សំណងរឿងថៅកែរត់ចោលជាដើម ពីព្រោះវាគឺជាសកម្មភាពខុសច្បាប់ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ដល់អ្នកដទៃ ជាពិសេស ធ្វើឲ្យកកស្ទះចរាចរណ៍ ឬ ធ្វើឲ្យប៉ះពាល់ ចំពោះអ្នកទាំងឡាយណាដែលកំពុងស្វែងរកសេវាសង្គ្រោះបន្ទាន់ជាដើម។

ការអំពាវនាវរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី ចំនួនជាង២ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ខណៈដែលកាលពីថ្ងៃទី១៨ ខែកញ្ញា កម្មករ-កម្មការិនី បាននាំគ្នាបិទផ្លូវជាតិលេខ៤ ដើម្បីតវ៉ាទាមទារឲ្យមានដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែរោងចក្របានរត់ចោល ដោយមិនបើកប្រាក់ខែឲ្យ។ ពាក់ពន្ធ័នឹងបញ្ហានេះ សម្តេចតេជោ បានប្រកាសថា បញ្ហាថៅកែរត់ចោលកម្មករនេះ យើងធ្លាប់បានជួបរួចមកហើយ ដូច្នេះ សូមបងប្អូនកម្មករ-កម្មការិនី កុំមានការព្រួយបារម្ភ រាជរដ្ឋាភិបាលនឹងដោះស្រាយជូន៕(មានសំឡេងដើម)