ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ហ្វីលីពីនរំពឹងនឹងទទួលរងខ្យល់ព្យុះ ៥ បន្ថែមទៀតរហូតដល់ចុងឆ្នាំ ២០១៨

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៩.០៩.១៨)

ហ្វីលីពីន៖ ការិយាល័យអាកាសធាតុរបស់ហ្វីលីពីនបានព្រមានកាលពីថ្ងៃអង្គារថាប្រទេសហ្វីលីពីនអាចនឹងត្រូវទទូលការវាយប្រហារពីព្យុះ ចំនួន ៥ បន្ថែមទៀតរហូតដល់ចុងឆ្នាំ ២០១៨ ។
ព្យុះមង្ឃុតដែលបានបោកបក់កាលពីព្រឹកថ្ងៃសៅរ៍នៅភាគខាងជើងប្រទេសហ្វីលីពីននិងបានចាកចេញកាលពីយប់ថ្ងៃសៅរ៍គឺជាព្យុះទី ១៥ ដែលបានវាយប្រហារហ្វីលីពីនមកទល់ពេលនេះ។

ព្យុះដ៏ខ្លាំងបំផុតនៅតំបន់នេះក្នុងឆ្នាំនេះបានចេញពីប្រទេសហ្វីលីពីនទៅ
ដោយបន្សល់ការបំផ្លិចបំផ្លាញលើកោះលុហ្សុនដ៏សំខាន់របស់ហ្វីលីពីនដោយសម្លាប់មនុស្សសរុប ៧៤ នាក់។

ព្យុះ​បានវាយប្រហារប្រទេសហ្វីលីពីនប្រហែល ១៩ដងក្នុងមួយឆ្នាំ​នាំមកនូវខ្យល់បក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់ ការបំផ្លិចបំផ្លាញដល់ដំណាំ ផ្ទះនិងអគារជាច្រើន។