ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសហូឡង់មានបំណងគាំទ្រតុលាការព្រហ្មទណ្ឌអន្ដរជាតិប្រឆាំងនឹងការគំរាមកំហែងការដាក់ទណ្ឌកម្មរបស់អាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៩.០៩.១៨)

ហូឡង់៖ បន្ទាប់ពីការគំរាមកំហែងជាថ្មីរបស់រដ្ឋការអាមេរិក ថានឹងដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្ដរជាតិ (ICC)​​ រដ្ឋាភិបាលហូឡង់បានពិចារណា បង្កើនភាពស្របច្បាប់ ឲ្យដល់តុលាការ នោះ ។
យោងតាមអ្វីដែលរដ្ឋមន្ត្រីការបរទេសហូឡង់​លោក ស្ទេវ ប្លុក​ (Stef Blok) បាននិយាយ
ប្រសិនបើសហរដ្ឋអាមេរិកពិតជាមាន​វិធានការនានាដែលប៉ះពាល់ដល់តុលាការព្រហ្មទណ្ឌ​អន្តរជាតិនោះ​​​
រដ្ឋាភិបាលរបស់លោកនឹងប្រកាន់ជំហរទប់ទល់ជាមិនខាន។

លោកប្លុកបន្តទៀតថាហូឡង់បានមើលឃើញពីតួនាទីរបស់ខ្លួនដើម្បីលើកកម្ពស់ផលប្រយោជន៍របស់តុលាការព្រហ្មទណ្ឌអន្ដរជាតិនេះហើយកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលមិនទាន់បានចូលជាសមាជិករបស់តុលាការដើម្បីបញ្ហាដែលប្រទេសហូឡង់កំពុងពិចារណា ។

នៅថ្ងៃទី ១០ ខែកញ្ញាទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកហ្សន បល់តុន
​បានថ្លែងសុន្ទរកថានៅទីក្រុងវ៉ាស៊ីនតោនប្រកាសពីការបិទការិយាល័យអង្គការរំដោះប៉ាឡេស្ទីន (PLO)
នៅវ៉ាស៊ីនតោន។ នៅក្នុងសុន្ទរកថាលោកក៏បានវាយប្រហារទៅលើតុលាការព្រហ្មទណ្ឌអន្ដរជាតិហើយថែមទាំងបានគំរាមកំហែងដល់អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះជាមួយនឹងការដាក់ទណ្ឌកម្មផងដែរ ។ លោក បល់តុនបានស្តីបន្ទោសដល់តុលាការព្រហ្មទណ្ឌអន្ដរជាតិថាគ្មានប្រសិទ្ធភាព មិនអាចទុកចិត្តបាននិងមានគ្រោះថ្នាក់ ។