ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា លោក កឹម សុខា មិនទាន់រួចទោសនោះទេ គ្រាន់តែប្ដូរកន្លែងឃុំខ្លួនប៉ុណ្ណោះ ដោយក្នុងហេតុផលមនុស្សធម៌

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយលោកស្រីផនវាសនា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី ចំនួនជាង២ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ខណៈដែលមានការលើក ឡើងថា ការបន្ធូរបន្ថយនេះ ដោយសារមានសម្ពាធពីបរទេស។

សម្តេចតេជោ បានបញ្ជាក់ថា ការនាំលោក កឹម សុខា ទៅដាក់នៅក្នុងផ្ទះ ជាការសម្រេចរបស់តុលាការ ដើម្បីបន្ធូរបន្ថយបន្តិច មិនមានសម្ពាធណាមួយនោះឡើយ សូមមហាជនកុំភ័ន្ដច្រឡំ។សម្តេចតេជោ បន្ថែមថា នៅក្នុងប្រទេសកម្ពុជា មិនទាន់មានច្បាប់ឃុំខ្លួននៅក្នុងផ្ទះនោះទេ ដូច្នេះតុលាការ គ្រាន់តែកំណត់តំបន់មួយឲ្យអ្នកដែលត្រូវ ជាប់ឃុំនោះស្នាក់នៅ ហើយតុលាការអាចកំណត់ឲ្យនៅក្នុងផ្ទះតែម្ដង។ ពាក់ពន្ធ័បញ្ហានេះ សម្តេចតេជោ បន្ថែមថា អាចនឹងមានការពិចារណាក្នុងទិដ្ឋភាពច្បាប់រៀបចំឲ្យមានការឃុំខ្លួនមនុស្សនៅក្នុងផ្ទះ ព្រោះបញ្ហានេះអាចជាការខ្វះចន្លោះនៅពេលរៀបចំច្បាប់៕ មានសំឡេងដើម។