ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងព័ត៌មានលើកទឹកចិត្តដល់យុវជនឲ្យបង្កើតវីដេអូគំនូរជីវចល​អប់រំខ្លីៗសម្រាប់​ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម​ ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តដល់យុវជនឲ្យបង្កើតវីដេអូគំនូរជីវចល​អប់រំខ្លីៗសម្រាប់​ប្រគួត​ប្រជែង និងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ដើម្បីចែករំលែកការអប់រំផ្សេងៗដល់កុមារ និងសាធារណៈជន។

ថ្លែងក្នុងពិធីប្រឡងគំនួរជីវចលឌីជីថលកម្ពុជាលើកទី៥ នៅអគ្គនាយកដ្ឋានទូរទស្សន៍​ជាតិកម្ពុជានាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ  ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា យុវជនដែល​មាន​​គំនិត​ឆ្នៃប្រឌិតបង្កើតគំនួរជីវចលអប់រំខ្លីៗអាចលើកជាគម្រោងផ្ញើរមកថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ​​កម្ពុជាពិតនិត្យបើល្អ នឹងផ្តល់ថវិកាដើម្បីបំរើដល់ការផលិតនេះ។

ឯកឧត្តមបញ្ជាក់ថា ការបង្កើតគំនូរជីវចលអប់រំខ្លីៗនេះ យុវជននឹងទទួលបានអត្ថប្រយោជន៍ធ្វើឲ្យ​​សាធារណ​​ជន​ស្គាល់​​​ឈ្នោះយើងជាអ្នកផលិតជាពិសេសបានចួលរួមចំណែកក្នុងការអប់រំកុមារ និងប្រជាពលរដ្ឋទូទៅឲ្យ​​យល់ដឹង​​ពីបញ្ហាផ្សេងៗដូចជា បញ្ហា​​បរិស្ថាន ច្បាប់ចរាចរណ៍ និងការរស់នៅឲ្យឆ្ងាយពីគ្រឿងញៀនជាដើម។

 សំឡេង៖«និយាយរួមទូរទស្សន៍ជាតិសប្យាយចិត្តណាស់បើបានភាពយន្តគំនួរជីវចលមកផ្សាយអប់រំ គឺងាយនឹង​​ជ្រាបចូលដល់អ្នកមើល ប្រសើរជាងយើងនិយាយរាល់ថ្ងៃ គឺមិនដល់រួបភាពអប់រំខ្លីៗនេះទេ ដូច្នេះជាមុខរបប​​អាចរកអនាគតបាន»

 ឯកឧត្តម បានកោតសរសើដល់ស្នាដៃរបស់បេក្ខជនបេក្ខនារីដែលបានយកមកចូលរួមប្រឡង​​ប្រជែងគំនួរជីវចល​​ឌីជីថល​​កម្ពុជាលើកទី៥ឆ្នាំ២០១៨នេះ គឺសុទ្ធតែជាគំនួជីវចលល្អៗបង្កប់ដោយអត្ថន័យអប់រំផ្សេងៗគ្នា។

 ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាមានប្រសសន៍ថា ការបង្កើតកម្មវិធីប្រឡង​​គំនូជីវ​ចល​នេះឡើងដើម្បីបើកឱកាសឲ្យយុវជនបានបង្ហាញស្នាដៃរបស់ខ្លួនផលិតបាន និងផ្លាស់ប្តូរគំនិតគ្នាទៅ​​វិញទៅ​មក។

ឯកឧត្តមបញ្ជាក់ថា យុវជនដែលបានចូលរួមកម្មវិធីប្រឡងគំនួរជីវចលឌីជីថលលើកទី៥ ឆ្នាំ២០១៨នេះ មានចំនួន១២ក្រុម ស្មើនឹង១៦នាក់មកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានា។

ឆ្លងកាត់តាមការឲ្យពិន្ទុយ៉ាងសុក្រិត្យត្រឹមត្រូវពីសំណាក់មេប្រយោគ ចំណាត់ថ្នាក់លេខ១នៃកម្មវិធីគំនួរជីវចលឌី​​ជីថល​កម្ពុ​​ជាលើកទី៥ឆ្នាំ២០១៨ បានទៅលើយុវជនផាន់សុខហេងដែលផលិតគំនួរជីវចលចំណងជើងថា គ្រឿងញៀន។ ក្រៅពីនេះ ក៏មាន គឺជ័យភផ្នែករូបភាពបានលើយុវជធៀបកវី , ជ័យលាភីផ្នែកគំនិត​​បានលើយុ​វជនឡៅទៀង ស៊ីម  ,ជ័យលាភីផ្នែកសាច់រឿងបានទៅលើយុវជនកាន់ចាន់ធឿន។

  សូមបញ្ជាក់ថា ជ័យលាភីលេខ១នៃកម្មវិធីគំនួរជីវចលឌីជីថលកម្ពុជាលើកទី៥ឆ្នាំ២០១៨ទទួលបានថវិកា៦០០ដុល្លារ​ក្នុងនោះពីកម្មវិធី២០០ដុល្លារ និង៤០០ដុល្លាទទួលបានពីការឧបត្ថមពីឯកឧត្តមខៀវកាញារីទ្ធ​​រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌​មាន។ ចំណែកជ័យលាភីផ្នែករូបភាព, ផ្នែកគំនិត និហផ្នែកសាច់រឿងបានទទួលប្រាក់ឧត្តម៣០០ដុល្លារ​សហរដ្ឋអាមេរិកក្នុងនោះ១០០ដុល្លារពីកម្មវិធី និង២០០ដុល្លារពីឯកឧត្តមខៀវកាញារីទ្ធ៕