ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុងមូស្គូស្តីបន្ទោសអ៊ីស្រាអែលចំពោះការបាញ់ទម្លាក់ យន្តហោះ រុស្ស៊ីដោយភាន់ច្រឡំរបស់ស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៨ — នៅពេលដែលស្តីបន្ទោ​សការវាយប្រហារដំណាលគ្នាមួយរបស់អ៊ីស្រាអែលថា ជាមូលហេតុនៃការ ភាន់ច្រឡំនោះក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយពីថ្ងៃអង្គារនេះថា យន្តហោះយោធារុស្ស៊ីមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយច្រឡំដោយមីស៊ីលស៊ីរីមួយ ។

ក្រសួងបាននិយាយថា មីស៊ីលមួយមកពីប្រព័ន្ធការពារអាកាស S-200 របស់ស៊ីរីបានបាញ់ទម្លាក់ យន្តហោះសង្កេតការណ៍ Il-20 ជាមួយបុគ្គលិកយោធារុស្ស៊ីកាលពីថ្ងៃចន្ទដោយភាន់ច្រឡំ ដោយសារការ វាយប្រហារពីអាកាសមួយរបស់អ៊ីស្រាអែល ដែលបានកើតឡើងនៅពេលជាមួយគ្នានោះ ។

យន្តហោះនេះដែលបានស្ថិតនៅលើផ្លូវរបស់ខ្លួនត្រឡប់ទៅកាន់មូលដ្ឋានអាកាសរុស្ស៊ី Hmeymim វីញនោះ បានបាត់ខ្លួនចេញពីរ៉ាដាកាលពីយប់ថ្ងៃចន្ទនៅពេលមួយ ពេលដែលយន្តហោះប្រយុទ្ធ F-16 របស់ អ៊ីស្រាអែល៤គ្រឿងបានវាយប្រហារគោលដៅនានានៅក្នុងខេត្តឡាតាក្យ៉ារបស់ស៊ីរី ។

អ្នកនាំពាក្យក្រសួងការពារប្រទេសរុស្ស៊ី លោក អ៊ីហ្គ័រ គូណាសេនកូវ បាននិយាយនៅក្នុងសារ ផ្សាយតាមទូរទស្សន៍ថា ជាលទ្ធផលនៃសកម្មភាពដែលគ្មានការទទួលខុសត្រូវរបស់យោធាអ៊ីស្រាអែល នេះ បុគ្គលិកយោធារុស្ស៊ី១៥នាក់បានស្លាប់ ។ ប្រាកដណាស់នេះមិនមែនជាស្មារតីនៃភាពជាដៃគូរុស្ស៊ី- អ៊ីស្រាអែលទេ ។

លោក គូណាសេនកូវ បាននិយាយថា យោធារុស្ស៊ីក្នុងប្រទេសស៊ីរីបានទទួលការជូនដំណឹង តាមទូរស័ព្ទដោយផ្ទាល់មួយអំពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មួយនាទីមុនរឿងនេះបានកើតឡើងដែលមិនបានទុកពេលឱ្យបានគ្រប់គ្រាន់ សម្រាប់យន្តហោះរុស្ស៊ីធ្វើចលនាទៅកាន់តំបន់ ដែលមានសុវត្ថិភាព ។

រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ីលោក ស៊ែរហ្គេ សយហ្គូ ( Sergei Shoigu ) បានធ្វើការសន្ទនាគ្នាតាមទូរ ស័ព្ទមួយជាមួយសមភាគីអ៊ីស្រាអែលរបស់លោក គឺលោក អាវិកឌ័រ លីយេបែរមែន ( Avigdor Lieberman ) ដោយនិយាយថា ការស្តីបន្ទោសចំពោះការបាញ់ទម្លាក់យន្តហោះរុស្ស៊ី ហើយនឹងការស្លាប់សមាជិកយន្ត ហោះនេះ នឹងផ្អែកទាំងស្រុងលើភាគីអ៊ីស្រាអែល ។

លោក សយហ្គូ បានប្រាប់លោក លីយេបែរមែន ថា ក្រសួងការពារប្រទេសរុស្ស៊ីបានអំពាវនាវផ្ទួនៗ គ្នាដល់ភាគីអ៊ីស្រាអែល ឱ្យបញ្ឈប់កុំវាយប្រហារលើទឹកដីស៊ីរី ដែលនឹងគំរាមកំហែងដល់សុវត្ថិភាពបុគ្គលិក យោធារុស្ស៊ី ។ តាមក្រសួងការពារប្រទេសរុស្ស៊ីឱ្យដឹងថា យន្តហោះ Il-20 នេះបានធ្លាក់នៅចម្ងាយប្រហែល២៧ គី ឡូម៉ែត្រ នៅឯនាយឆ្នេរសមុទ្ររបស់ឡាតាក្យ៉ា ។ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅរុស្ស៊ី លោក ហ្គារី កូរ៉េន ចំពោះ ឧប្បត្តិហេតុនេះ ។ ពួកអាជ្ញាធរអ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ លើការចោទប្រកាន់របស់រុស្ស៊ី នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )