ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេដឹកនាំកូរ៉េទាំងពីរធ្វើកិច្ចប្រជុំលើកទី២​ស្តីអំពីនុយក្លេអ៊ែរ និងចំណងទាក់ទងគ្នា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានជួបប្រជុំគ្នានៅថ្ងៃពុធនេះ សម្រាប់ជាលើកទី២ និងលទ្ធភាពបញ្ចប់នៃជុំកិច្ចចរចា​នៅ​ក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរបស់ពូកគេ ដែលមានបំណងក្នុងការបំបែកការជាប់គាំង​មួយនៅក្នុងកិច្ចចរចាពីកាធ្វើមិនឱ្យមាននុយក្លេអ៊ែរមួយ រវាងកូរ៉េខាងជើង និងអាមេរិក។

កិច្ចចរចានេះត្រូវបានគេធ្វើឡើងនៅឯផ្ទះសំណាក់រដ្ឋមួយ របស់កូរ៉េខាងជើង Paekwawon កន្លែងដែលលោក​ មូន កាលពីថ្ងៃអង្គារ​បានស្នាក់នៅក្នុងយប់ដំបូងនៃដំណើរ​ទស្សន​កិច្ចចំនួនបីថ្ងៃរបស់លោក​។ មិនដូច ជុំនៃកិច្ចចរចាលើកដំបូងកាលពីថ្ងៃអង្គារ កិច្ចប្រជុំនាពេលថ្មីៗនេះ បានចូលរួម​តែ​​មេដឹកនាំទាំងពីរប៉ុណ្ណោះ។

ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់លោក មូន ​ត្រូវបានគេមើល​ឃើញកំពុងឈរនៅខាងក្រៅនូវអ្វីដែលគេចាប់រូបភាពបាននៅបរិវេណសម្រាប់កិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ នៅក្នុងវីដេអូផ្សាយផ្ទាល់នៃការផ្សាយពីកិច្ចប្រជុំនេះនៅក្នុងទីក្រុងសេអ៊ូល។
ជុំដំបូងនៃកិច្ចចរចានេះ ត្រូវបានចូលរួមដោយ លោក ជុង និងនាយកសេវា​ស៊ើបការ​សម្ងាត់ជាតិ លោក ស៊ូ​ ហុន ដោយរួមជាមួយនឹង​ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង​លោកស្រី យូ-ជុង បុរសដៃស្តាំរបស់គាត់ទទួលបន្ទុកកូរ៉េខាងត្បូង​លោក គីម យុង-ចុល។

នៅក្នុងកិច្ចប្រជុំជាលើកដំបូងរបស់ពួកគេ លោក គីម បានថ្លែងអំណរគុណលោក មូន សម្រាប់ការធ្វើជាអាជ្ញាកណ្តាលនៃកិច្ចប្រជុំកំពូលរបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមិថុនាកន្លងទៅ ហើយបានសំដែងសេចក្តីសង្ឃឹមសម្រាប់​កិច្ចដំណើរការបន្ថែមទៀត នៅក្នុងកិច្ចចរចាជាមួយអាមេរិក៕

​​( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )