ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា គ្មានអ្នកណាថ្លើមធំ ហ៊ានដកអាសនៈកម្ពុជាចេញពីអង្គការសហប្រជាជាតិនោះទេ(មានសំឡេងដើម))

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា និងលោក ចន ណារិទ្ធ៖


ថ្លែងទៅកាន់បងប្អូនកម្មករ-កម្មការិនី ចំនួនជាង២ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស​ចំ​នួន២៤ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា ប្រកាសថា គ្មានអ្នកណាថ្លើមធំ ហ៊ានដក អាសនៈ​កម្ពុជា​ចេញពីអង្គការសហប្រជាជាតិនោះទេ ខណៈដែលនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ សម្តេច​នឹងអញ្ជើញទៅទីក្រុងញ៉ូយក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ ដែល​កម្ពុជាធ្វើជាអនុប្រធានមហាសន្និបាតនេះផងដែរ ប៉ុន្តែបែរជាមានអ្នក ឃោសនា ថា នឹង​មានការ​ភ្ជួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។

សម្តេចតេជោ បានបញ្ជាក់ថា សូមកុំភន្ត័ច្រឡំ ចំពោះបញ្ហានេះ គ្មានអ្នកណាហ៊ាន​ដកអា​សនៈ​កម្ពុ​ជាចេញពីអង្គការសហប្រជាជាតិនោះទេ ព្រោះកម្ពុជា ជារដ្ឋអធិបតេយ្យ ជាអ្នកគ្រប់​គ្រង​ទាំងអស់នៃ វេទិកាអន្តរជាតិទាំងអស់នៅលើពិភពលោកនេះ ជាក់ស្តែងនៅក្នុងកិច្ច​ប្រជុំមហា​សន្និ​បាត អង្គការសហប្រជាជាតិនៅពេលខាងមុខនេះ សម្តេចតេជោ នឹងថ្លែងសារក្នុង​ឋានៈ​ជា​មេ​ដឹកនាំរដ្ឋ នៅទីនោះ។