ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តបេសកកម្មលើកទី៥៦ ក្នុងការចុះជួប​សំណេះសំណាល​ជាមួយបងប្អូនកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ​ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មក រនិយោជិតចំនួន ២៧.៤៤៤នាក់ ដែលមក​​ពីរោងចក្រចំនួន សហគ្រាសចំនួន ២៤ នៅខេត្តកំពង់ស្ពឺជាបន្តទៀត ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង២៤ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាជាមួយសម្តេចតេជោ ហ៊ុន សែន ត្រូវបានវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៣ និងកូរ៉េចំនួន១ ដែលក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨, ផលិតស្បែជើង​​ចំនួន១០, បោកគក់ចំនួន៤, ផលិតតុក្កតាចំនួន១ និងផលិតដើមណូអែលចំនួន១។ ចំ​ពោះ ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។ តាមរយៈរោងចក្រ សហគ្រាទាំងនេះ បានបង្កើតនូវមុខ របរ និងការងារបន្ថែមជាច្រើនក្នុងមូលដ្ឋាន ដូចជាជួលផ្ទះ លក់ម្ហូបអាហារ ដឹកជញ្ជូន និង សេវាកម្មផ្សេងៗទៀត។

ឯកឧត្ដមបានបន្តថា ខេត្តកំពង់ស្ពឺ ជាខេត្តមួយធ្លាប់ជាតំបន់ប្រយុទ្ធដ៏ស្រួចស្រា​​​ផង ដែរកាលពីអតីតកាល ហើយក៏ជាខេត្តដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មតែប៉ុណ្ណោះ។      ប​ន្ទាប់ពី​កម្ពុជាបានបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងចាប់ពីឆ្នាំ១៩៩៨ ខេត្តកំពង់ស្ពឺ កំពុងប្រែក្លាយទៅជាខេត្តមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម នាពេលពេលបច្ចុប្បន្ននេះ ពោលគឺ​មិនមែនពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខដូចពីអតីតកាលទៀតឡើយ។ បច្ចុប្បន្នខេត្តកំពង់​​ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ២២៨ មានកម្មករនិយោជិត ១០២.៧៣៦នាក់ដែ មានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ​កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១០៩ មានកម្មករនិយោជិត ៩៦.​​នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។

ឯកឧត្ដម​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោនាយករដ្ឋមន្ត្រី កម្ពុជាបានសម្រេចនូវសមិទ្ធផលដ៏ធំធេងក្នុងការពង្រឹងសន្តិភាព ស្ថិ ភាព ការរក្សា និងបង្កើតការងារជូនកម្មករ និយោជិត។ វិស័យការងារមានការរីកចម្រើន អត្រាមានការងារធ្វើ ៩៩,ភាគរយ នៃ​កម្លាំងពលកម្មសរុបប្រមាណជិត ១០លាននាក់ ក្នុងនោះសហគ្រាសគ្រឺះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១ម៉ឺន ២ពាន់ និងមានកម្មករនិយោជិតសរុបជិត ១លាន ៥សែននាក់ ដែលមានប្រាក់ឈ្នួលសរុជាមធ្យមប្រមាណជាង ៣ពាន់ ៥រយលាន ដុល្លារអាម៉េរិក ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់​​​​ និងស្បែកជើងមានកម្មករនិយោជិតជាង ៨សែន ៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក។ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត ៦សែន មានកម្មករចំនួនជាង ២លាន៤សែននាក់ វិស័យកសិកម្មប្រមាណជាង ៤លា​​នាក់ ពលករធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណៈចំនួនប្រមាណជាង៥សែននាក់

គួរបញ្ជាក់ដែរថា ដើម្បីជំរុញវិស័យឧស្សាហកម្មឱ្យមានសន្ទុះទៅមុខកាន់តែខ្លាំងក្លានោះ​​សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ ​​និយោជិត ដែលចាប់ផ្ដើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៨នេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបជាមួយកម្មករ និយោជិតប្រធានរដ្ឋ​​បាល ប្រធានផ្នែក ប្រធានក្រុសរុបចំនួន៥៦លើក ដែលមានអ្នកចូលរួមសរុប៧៩៣.៧៨​នាក់ហើយ ដែលតាមរយៈនៃជំនួបនេះប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាថ្មីៗលើវិស័យឧស្សាហកម្ម ក៏ដូចជា​ ដោះស្រាយបញ្ហាប្រឈមនានា និងផ្ដល់នូវអត្ថ​ប្រយោ​ជ​ន៍ ជាច្រើនសម្រាប់កម្មករ និយោជិតផងដែរ៕

ដោយ ជឹម ណារី