ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងសេដ្ឋកិច្ច នឹងបន្តអនុវត្តន៍លើការងារគ្រប់គ្រងគម្រោង FMIS ឱ្យដល់មន្ទីរសេដ្ឋកិច្ច រាជធានី-ខេត្ត

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសនឹងបន្តពង្រឹងអនុវត្តលើការងារគ្រប់គ្រងគម្រោងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) ដោយត្រូវពង្រីកប្រព័ន្ធ ដល់គ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ព្រមទាំងរៀបចំនីតិវិធី ការងារសម្រាប់គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)ឱ្យស្របតាមដំណើរការបរិបទថវិកាថ្មី និងលំហូរការងារនៃក្រសួង ស្ថាប័ន។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងដូច្នេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងជំនួបពិភាក្សាការងារជាមួយលោក Holger van Eden ទីប្រឹក្សាមូលនិធិបូរិយវត្ថុអន្តរជាតិ (IMF) និងសហការី អំពីលទ្ធផលនៃ បេសកកម្ម ត្រួតពិនិត្យការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) និងផ្លាស់ប្តូរទស្សនៈនៃការអនុវត្ត គម្រោង FMIS ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ដើម្បីធ្វើឱ្យនីតិវិធីការងារទៅអនាគត កាន់តែមានភាពសាមញ្ញ និងងាយស្រួលទាំងការងារអនុវត្តថវិកា និងប្រព័ន្ធ FMIS រាជរដ្ឋាភិ បាលកម្ពុជាបានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា២០១៨-២០២៥ ព្រម ទាំងបាននិងកំពុងរៀបចំផែនការសកម្មភាពលម្អិតនៃយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ រៀបចំយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ និងយុទ្ធសាស្រ្ត នៃ ការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៨ ខាងមុខ នេះ ។


ឯកឧត្ដមបានបន្ដថា តាមរយៈយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលខាងលើនេះ បញ្ហា ប្រឈមនានានឹងត្រូវបានដោះស្រាយជាប្រព័ន្ធ ដើម្បីធានាថា ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ។ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់ ជំនួយបច្ចេកទេសលើការត្រួតពិនិត្យ និងគាំទ្រសមត្ថភាពសម្រាប់ការអនុវត្តគម្រោង FMIS ដើម្បីធានាថា ការអនុវត្តសម្រេចបានតាមគោលដៅដែលបានដាក់ចេញក្នុងផែនការយុទ្ធ សាស្រ្ត នៃការអនុវត្តគម្រោង FMIS ជំហានទី ២ និងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ។

លោក Holger van Eden សម្តែងការអបអរសាទរចំពោះវឌ្ឍនភាពនៃការអនុវត្ត គម្រោង FMIS និងបានជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អំពីលទ្ធ ផលបេសកកម្មនៅកម្ពុជាទាំងបួនលើកកន្លងមក ដែលក្នុងនោះមានចំណុចដែលត្រូវដោះ ស្រាយក្នុងរយៈពេលខ្លី និងមធ្យម ដូចជា ការពង្រឹង និងកែលម្អប្រព័ន្ធ FMIS ទាំងសមាស ធាតុស្នូល និងចំណាត់ថ្នាក់ថវិកា មុខងាររបស់អ្នកប្រើប្រាស់ និងការរៀបចំឡើងវិញនៃនីតិវិធី ការងារ ៕

ដោយ គង់ សិរីរត្ន