ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេដឹកនំាប្រទេសហ្វីលីពីនប្តេជ្ញាបិតការដ្ឋានរុករករ៉ែមិនឲ្យធ្វើអាជីវកម្ម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០៩.១៨)

ហ្វីលីពីន៖ ​ប្រធានាធិបតីប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទែរតេ​​នៅថ្ងៃចន្ទនេះ បានអំពាវនាវជាថ្មីទៀត ថា
លោកនឹងបិតការដ្ឋានធ្វើអាជិវកម្មរុករករ៉ែទំាងអស់នៅទូទំាងប្រទេស
ក្រោយពីមានការបាក់ដីបង្កគ្រោះថ្នាក់ដល់អាយុជីវិត មក ។

ទីភ្នាក់ងារព័ត៌មានបរទេសបានស្រង់សម្តីលោកឌុយទែរតេ
ដែលបានថ្លែងក្នុងពេលលោកជួបពិគ្រោះយោបល់ជាមួយក្រុមគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបា
ល ពីរថ្ងៃបន្ទាប់ពីខ្យល់ព្យុះ មង្ឃុត បានបង្កវិនាសកម្មនៅក្នុងប្រទេសហ្វីលីពីនមក ថា
“បើសិនជាលោកត្រូវធ្វើកិច្ចការដែលលោកត្រូវធ្វើ លោកនឹងបិតការដ្ឋានអណ្តូងរ៉ែ ​ទាំងអស់” ។

លោកប្រធានាធិបតីហ្វីលីពីន ​តែងតែរិះគន់ឧស្សាហកម្មរ៉ែ ដោយលោកនិយាយថា
ការប៉ះពាល់ដល់បរិស្ថាន ដោយសារឧស្សហកម្មរ៉ែ នេះ
មានទំហំធំជាងអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទៅទៀត ។
បរិមាណវិស័យរ៉ែ មានចំនួន មិនដល់ ​១ ភាគរយនៃផលិតផលសរុបក្នុងស្រុក
បើទោះជាមានការធ្វើអាជីវកម្មលើផ្ទៃដីចំនួនតែ ៣​ ភាគរយ នៃផ្ទៃដីប្រមាណ ៩ លានហិកតា
ដែលរដ្ឋាភិបាលប្រទេសហ្វីលីពីនបង្ហាញថា មានធនធានរ៉ែយ៉ាងច្រើន ក៏ដោយ ។​