ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រំាអនុវត្តការយកពន្ធលើទំនិញនាំចូលពីប្រទេសចិនដែលមានតម្លៃ ២០០ ពាន់លានដុល្លា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៨.០៩.១៨)

អាមេរិក៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា
បាននិយាយនៅថ្ងៃចន្ទនេះថា គាត់នឹងអនុវត្តការយកពន្ធចំនួន១០
ភាគរយលើទំនិញនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លា ។

ប៉ុន្តែលោកត្រាំ មិនបានអនុវត្តការយកពន្ធ ១០ ភាគរយនេះ លើនាឡិកាដៃរបស់ក្រុមហ៊ុន អេបផុល
និងក្រុមហ៊ុន ហ្វីប៊ីដ អ៊ីង (Fitbit Inc) ​ព្រមទំាងទំនិញមួយចំនួនទៀត
ដូចជាមួកពាក់ការពារក្បាលពេលជិះកង់ និងកៅអីសម្រាប់ដាក់ក្នុងរថយន្តឲ្យកុមារអង្គុយ នោះទេ ។

លោកត្រំាបានប្រកាសទៀតថា បើសិនជាប្រទេសចិន អនុវត្តវិធានការសងសឹកមកលើកសិករ
ឬវិស័យឧស្សាហកម្មអាមេរិក វិញ គាត់នឹងអនុវត្តជំហានទីបី ភ្លាម
គឺការយកពន្ធលើមុខទំនិញមួយចំនួនទៀតពីប្រទេសចិន ​ដែលមានទឹកប្រាក់ចំនួន ២៦៧
ពាន់លានដុល្លា ។ បើសិនជាលោកត្រំា អនុវត្តជំហានទីបីនេះ ទូរសព្ទអាយហ្វូន ព្រមទាំងស្មាតហ្វូន
មួយចំនួនទៀត នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីត្រូវបង់ពន្ធនំាចូលបន្ថែម ១០ ភាគរយ ដែរ ។​