ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋការលោកត្រំានឹងកាត់បន្ថយការទទួលយកជនភៀសខ្លួនមកត្រឹម ៣០.០០០ នាក់នៅឆ្នំាក្រោយ

វិទ្យុជាតិកម្ពុជា/ ​អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (១៨.០៩.១៨)

អាមេរិក៖ ​រដ្ឋកាលរបស់ប្រធានាធិបតី លោកដូណល់ត្រំា នៅថ្ងៃចន្ទនេះ បានប្រកាសថា
សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនជនភៀសខ្លួនដែលអនុញ្ញាតឲ្យចូលមករស់នៅក្នុងប្រទេសអាមេរិក
ឲ្យមកនៅត្រឹម ៣០.០០០ នាក់ សម្រាប់ឆ្នំាសារពើពន្ធ ២០១៩ ដែលចាប់ផ្តើមនៅថ្ងៃទី ០១ ខែ តុលា ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបាននិយាយថា ការកាត់បន្ថយនេះ
នឹងធ្វើឲ្យការទទួលយកជនភៀសខ្លួនចូលទៅរស់នៅក្នុងប្រទេសអាមេរិក ត្រូវធ្លាក់ចុះយ៉ាងច្រើនបំផុត
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ។

រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា ចំនួននេះ គឺជាចំនួនអប្បបរិមា
ដែលសហរដ្ឋអាមេរិកនឹងទទួលយក នៅឆ្នំា ក្រោយ បើប្រៀបទៅនឹងចំនួន ៤៥.០០០
នាក់ដែលអាមេរិកបានទទួលនៅក្នុងឆ្នំា ២០១៨ នេះ ។

ការសម្រេចចិត្តថ្មីនេះ នឹងត្រូវឲ្យរដ្ឋការលោកដូណល់ត្រំា ធ្វើការពិនិត្យយ៉ាងសម្រិតសម្រាំងរយៈពេល
90 ថ្ងៃ នូវលក្ខណៈសម្បត្តិរបស់ជនភៀសខ្លួនមកពីប្រទេសចំនួន ១១ ដែលរដ្ឋការអាមេរិក
មិនបានបញ្ចេញ ថាប្រទេសទាំង ១១ នោះ ជាប្រទេសណាខ្លះ ។