ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចព្រែកត្រែង

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកម្លាំង​ជំនាញ​ចុះពិនិត្យសកម្មភាព​ចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅត្រង់ចំណុចព្រែកត្រែង ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានឲ្យកាយដី​ដែលបាន​ចាក់បំពេញនោះចេញវិញ និងរក្សាឆ្នេរធម្មជាតិ​ ដូចដើម នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ។

រូបថត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់