ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ញ៉ែម មរកត៖ កីឡារាំកម្ពុជាជោគជ័យលើសពីការរំពឹងទុកដោយឈ្នះ មេដាយ៦គ្រឿងពីជើងឯកអាស៊ី នៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធ កីឡារាំកម្ពុជាបានបញ្ជាក់ថា ការឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន៦គ្រៀងពីការប្រកួត ជើងឯកទ្វីបអាស៊ី និងការប្រកួត Hong kong Open នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជា មានិតចិន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកជំទាវ បានលើកឡើងថា នេះគឺជាជោគជ័យដ៏ធំធេងលើសពីការរំពឹងទុក ខណៈគោលដៅនៅក្នុងការ ឈានជើងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះគឺជាលើកទី១របស់ខ្លួន ដោយចង់បានបទ ពិសោធន៍ និងបង្កើនបច្ចេកទេសដល់អត្តពលិកប៉ុណ្ណោះ។ ប៉ុន្តែលទ្ធផលដែលទទួលបាន គឺជា ជោគជ័យដ៏ធំសម្បើម ដែលកីឡាករ កីឡាការិនីទាំងអស់បានខិតខំអស់ពីសមត្ថភាព ដោយ ដណ្តើមបានកិត្តិយស និងមេដាយជាច្រើនគ្រឿងយកមកជូនជាតិ។ លោកជំទាវប្រធានសហ ព័ន្ធបន្ថែមទៀតថា ការចូលរួមក្នុងការប្រកួតអន្តរជាតិនេះ គឺជាលើកទី១របស់វិស័យកីឡារាំ កម្ពុជា ដោយកាលពីដំបូង យើងដាក់គោលដៅថាទៅប្រកួតដើម្បីដកស្រង់បទពិសោធន៍ ប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងការហ្វឹកហាត់ត្រៀម និងការប្រកួតអស់ពីកម្លាំងកាយចិត្តនោះទើប ធ្វើឱ្យកីឡារាំកម្ពុជាទទួលបានលទ្ធផលដ៏ល្អប្រសើរលើសពីការរំពឹងទុកបែបនេះ។លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាអះអាងថា មេដាយ ចំនួន៦គ្រឿង ដែលកម្ពុជាឈ្នះនោះ គឺមានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និង សំរឹទ្ធិ ៤គ្រឿង នៅក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី ADSF Asian Single Dance Championship និង Hong Kong Open។ មេដាយមាសកម្រិត ADSF-Open Hong Kong កីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា ដែលមានប្រទេសចូលរួម៩ប្រទេស រំាគូចង្វាក់ Latin។ ចំពោះមេដាយ ប្រាក់ ដណ្តើមបានកីឡាករ សេង សុគីម រាំ ឯកត្តជន ចង្វាក់ Cha Cha Cha។ ចំពោះមេដាយសំរឹទ្ធិ៤វិញ្ញាសា ដណ្តើមបានដោយកីឡាករ សេង សុគីម រាំឯកត្តជនចង្វាក់ Rumba។ កីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា រាំគូចង្វាក់ Cha Cha Cha។ មេដាយសំរឹទ្ធិ កីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា រាំគូចង្វាក់ Jive។ មេដាយសំរឹទ្ធិ កីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា ប្រកួតក្នុងកម្រិតជើងឯកអាស៊ី ADSF Asian Single Dance ដែលមាន១៥ប្រទេសចូលរួម៕

ដោយ ហេង ណាលីន