ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកឧទ្ទាមបិទច្រករបៀងមនុស្សធម៌ដែលភ្ជាប់អ៊ីដលីបជាមួយអាឡេប៉ូរបស់ស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ពីថ្ងៃចន្ទថា ពួកឧទ្ទាមនៅក្នុងខេត្តអ៊ីដលីបនៅភាគពាយ័ព្យ បានរាំងខ្ទប់ការឆ្លងកាត់មនុស្សធម៌ ដែលបានរៀបចំឡើងសម្រាប់ពួកជនស៊ីវិល ដែលចង់ភៀសខ្លួនចេញពី យុទ្ធនាការយោធា ដែលគេបានសង្ឃឹមទុកជាមុនមួយនៅអ៊ីដលីប ។

ច្រករបៀងដែលភ្ជាប់អ៊ីដលីបជាមួយតំបន់នៅក្រោមតំបន់ដែលរដ្ឋាភិបាលត្រួតត្រាក្នុងខេត្តអាឡេប៉ូប្រទេសស៊ីរីភាគខាងជើងនោះ ត្រូវបានរាំងខ្ទប់ដោយពួកឧទ្ទាម ដែលប្រទេសតួកគីគាំទ្រ ដើម្បីដាក់ការកៀបសង្កត់លើក្រុងដាម៉ាស់និងក្រុងមូស្គូ ឱ្យពន្យារឬមិនអនុវត្តន៍យុទ្ធនាការយោធា ដែលបានសង្ឃឹម ទុកជាមុនមួយនៅអ៊ីដលីប, នេះបើតាមកាសែតស្និទ្ធរដ្ឋាភិបាល Al-Watan បាននិយាយ ។

តាមសេចក្តីរាយការណ៍នោះឱ្យដឹងថា បទបញ្ជានានាត្រូវបានធ្វើឡើងដោយយោធាតួកគីដល់ក្រុម ឧទ្ទាមនោះ ឱ្យបដិសេធមិនឱ្យចូលទៅកាន់ពួកជនស៊ីវិលតាមរយៈច្រករបៀងនេះ ដែលគេបានបង្កើតឡើង កាលពីពេលថ្មីៗនេះ តាមរយៈការធ្វើជាអាជ្ញាកណ្តាលរបស់រុស្ស៊ីទៅកាន់ផ្នែកដែលរដ្ឋាភិបាលកាន់កាប់នៅអាឡេប៉ូ ។

នៅពេលជាមួយគ្នានោះដែរ យោធាស៊ីរីបាញ់ផ្លោងដោយកាំភ្លើងធំទៅលើទីតាំងពួកសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងនឹងពួកអាល់-កៃដានៅក្នុងទីជនបទភាគខាងជើង នៃខេត្តហាម៉ាក្បែរទីជនបទភាគ ខាងត្បូងរបស់អ៊ីដលីប ។
តាមកាសែត Al-Watan ឱ្យដឹងថា នៅក្នុងទីជនបទរបស់អ៊ីដលីបយោធា ក៏បានវាយប្រហារផងដែរ ទីតាំងពួកឧទ្ទាមនៅក្នុងទីជិតខាងតំបន់ Jir al-shughour . ។

យោធាបានប្រមូលផ្តុំទាហានជាង ៥.០០០ នាក់នៅក្នុងតំបន់ជួរមុខជាផ្នែកនៃការរៀបចំសម្រាប់ ការប្រយុទ្ធនៅអ៊ីដលីប ដែលជាទីតាំងពួកឧទ្ទាមយ៉ាងសំខាន់ចុងក្រោយក្នុងប្រទេសស៊ីរី ។ ស្ថានការណ៍នៅអ៊ីដលីបបានក្លាយទៅជាស្មុគ្រស្មាញ នៅពេលដែលអ៊ីរ៉ង់និងរុស្ស៊ីដែលទាំងពីរនេះ ជាសម្ព័ន្ធមិត្តយ៉ាងសំខាន់របស់រដ្ឋាភិបាលស៊ីរីនោះ ចង់ឱ្យយុទ្ធនាការនៅអ៊ីដលីបចាប់ផ្តើមឡើង ដើម្បីធ្វើ ឱ្យពួកឧទ្ទាមរ៉ាឌីកាល់ជ្រុលនេះបរាជ័យ ហើយបន្តទៅកសាងប្រទេសស៊ីរីឡើងវិញ។

ម្យ៉ាងវិញទៀតប្រទេសតួកគី ដែលមានឥទ្ធិពលលើពួកឧទ្ទាមនៅអ៊ីដលីបចង់បង្កើតការឈប់បាញ់ មួយនៅអ៊ីដលីប ព្រមទាំងបានព្រមានដល់ការវាយលុកនៅអ៊ីដលីបលើកង្វល់មនុស្សធម៌នោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)