ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈរដ្ឋមន្រ្តីនឹងសម្រេចក្នុងការកែសម្រួល FTA ជាមួយអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ — គណៈរដ្ឋមន្រ្តីបានគ្រោងនឹងសម្រេចនូវការកែសម្រួលមួយ ​ចំពោះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​​ជាមួយអាមេរិក នាថ្ងៃអង្គារនេះ នៅមុនកិច្ចព្រមព្រៀងនេះបញ្ជូនទៅកាន់​សភា​ជាតិអនុម័ត។

កិច្ចព្រមព្រៀងនេះ ដែលបានចូលជាធរមានជាលើកដំបូង​កាលពីឆ្នាំ២០១២ ត្រូវបានគេ​កែសម្រួលតាមសំណើមួយចំនួនរបស់អាមេរិក។ ចំណុចជាគន្លឹះមួយចំនួននៃការកែសម្រួលនេះ ដោយរួមបញ្ចូលទាំងការតម្លើងពន្ធ​របស់អាមេរិកចំនួន២៥ភាគរយមួយ លើការនាំចូលឡានដឹកទំនិញកូរ៉េ ត្រឹមរយៈពេល២០ឆ្នាំ​ផ្សេងទៀត​រហូតដល់ឆ្នាំ២០៤១ ហើយកូរ៉េខាងត្បូងបង្កើននូវចំនួនរថយន្តទ្វេដងប្រមាណ​២៥.០០០គ្រឿង ​ សម្រាប់ការនាំចូល រថយន្តនៅអាមេរិក​ដែលមិនត្រូវគោរពតាមបទប្បញ្ញត្តិនៃ​ឧស្សាហកម្មក្នុងស្រុកឡើយ។

បន្ទាប់ពីការសម្រេចរបស់គណៈរដ្ឋមន្រ្តី ហើយនិងមានការគាំទ្រពីប្រធានាធិបតីលោក មូន​ ចា-អ៊ីនផងដែរនោះ រដ្ឋាភិបាលនឹងបញ្ជូនកិច្ចព្រមព្រៀងដែលបានសម្រេចនេះ ទៅកាន់​សភាជាតិដើម្បីអនុម័ត៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )