ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសថៃចាប់អារម្មណ៍នៅក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋរុស្ស៊ីប្រចាំនៅប្រទេសថៃលោក Kirill Barsky បាននិយាយ​នៅក្នុងកិច្ច​សម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី (TASS)ថា ប្រទេសថៃបានចាប់អារម្មណ៍​ទៅនឹង​ការអភិវឌ្ឍកិច្ចសហ-ប្រតិបត្តិការផ្នែកយោធា និងបច្ចេកវិទ្យាជាមួយរុស្ស៊ី ។

លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្នែកយោធា និងបច្ចេកវិទ្យា គឺជាមុខ​ជំនួញ​ជា​ធម្មតាមួយ ជាមួយនឹងការប្រគួតប្រជែងដែលមិនអាចជៀសផុត ដែលខ្ញុំសង្ឃឹមថា នឹង​មាន​លក្ខណៈប្រសើរនៅក្នុងទីផ្សារក្នុងស្រុក។ លោកបានបន្តថា យើងបានយល់ពីគោល​បំណង​​របស់ព្រះរាជណាចក្រមួយនេះ ថាជាប្រទេសមួយដែលនាំចូលនូវអាវុធ និងសម្ភារៈ​យោធាជាចម្រុះ ដោយចំណងទាក់ទងរបស់ខ្លួន ចំពោះប្រទេសនានាជាដៃគូ រួមមាន សហព័ន្ធរុស្សីជាដើម។

អ្នកការទូតរូបនេះបាននិយាយថា ប្រទេសរុស្ស៊ី និងថៃ ធ្លាប់ធ្វើជាដៃគូយ៉ាងជិតស្និទ្ធ នៅ​ក្នុង វិស័យយោធា និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ទោះជាយ៉ាងណាក៏ដោយ ដោយថ្មីៗ​នេះមានលក្ខខណ្ឌអំណោយផលជាច្រើន​សម្រាប់ការអភិវឌ្ឍរបស់ខ្លួន ប្រគួតប្រជែងទៅនឹង​បទដ្ឋានដ៏រឹងមាំនិងក្របខណ្ឌ ច្បាប់។ មិនមានកងយោធាណាម្នាក់ ​ឬក៏មិនមានកិច្ចព្រមព្រៀង​ខាងនយោបាយណាមួយរវាងបណ្តាប្រទេសនានារបស់យើងឡើយដែរ​ ហើយបរិយាកាស​នៃ​ជំនឿទុកចិត្តគ្នាទៅវិញទៅមក គឺលេចជារូបរាងឡើង ដែលជារឿយបានកំណត់ទុកជាមុន​នូវស្ថិរភាពជាមូលដ្ឋាន សម្រាប់ការស្ថាបនាខាងកិច្ចសហ-ប្រតិបត្តិការខាងយោធា និងបច្ចេក​ទេស៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )