ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបងទទួលវត្ថុបុរាណពីប្រជាពលរដ្ឋ

AKP បាត់ដំបង ថ្ងៃទី១៨ ខែកញ្ញា ្នាំ២០១៨ –កាលពីរសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០១៨ លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ដបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទទៅទទួលវត្ថុបុរាណ ដែលប្រជាពលរដ្ឋជីកបាន ។

វត្ថុបុរាណ ដែលប្រជាពលរដ្ឋជីកបាន នោះគឺស្ថិតនៅលើទួលរទេះមាស ឃុំមោង ស្រុកមោងឫស្សី ខេត្ដបាត់ដំបង ត្រូវបានប្រជាពលរដ្ឋជីកដីដាំដំណាំ ហើយក៏ប្រទះឃើញ រូបចម្លាក់មួយដុំ បាក់ជាពីរកំណាត់ ហើយក៏បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមោង ដើម្បីយកមករក្សាទុក

ក្រោយពីបានទទួលវត្ថុបុរាណនោះហើយនគរបាលរដ្ឋបាលប៉ុស្តិ៍នឃុំមោង ក៏បានជួនដំណឹងទៅខាងមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ដបាត់ដំបង ដើម្បីយកទៅរក្សាទុកក្នុងសារមន្ទីរ ខេត្តបាត់ដំបង

ក្នុងឱកាសនោះ លោកស្រី កែវ សុភាព ប្រធាន មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈមានប្រសាសន៍ថ្លែងអណរគុណដល់ប្រជាពលរដ្ឋ និង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មោង ដែលបានយកចិត្តទុកដាក់ថែរក្សាវត្ថុបុរានេះបានល្អ ហើយលោកស្រីបានសំណូមពរកុំឱ្យប្រជាពល រដ្ឋទៅប៉ះពាល់ដល់ទីទួលបុរាណនោះបន្តទៀត ព្រោះទីទួលទាំងនោះភាគច្រើនមានវត្ថុដែលពុំទានបានស្រាវជ្រាវនៅឡើយ

ដោយ ណយ នឿន(ប្រភពៈ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្ដ )