ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចុះពិនិត្យមើលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកសាងសម្រេចបាន២០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តមបណ្ឌិត ថោង ខុន បានដឹកនាំគណៈកម្ម ការអន្ដរក្រសួងទទួលបន្ទុកសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ចុះទៅត្រួតពិនិត្យការ សាងសង់ដំណាក់កាលទី២លើសំណង់កីឡដ្ឋានបាល់ទាត់ធំ (Main Stadium) កាលពីចុង សប្តាហ៍ កន្លងទៅដែលសម្រេចបានប្រមាណ២០ភាគរយ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា សំណង់កីឡដ្ឋានធំបានសាងសង់ក្នុងរយៈ ពេល ៨ខែ​ហើយ ដែលធ្វើបាន២០ភាគរយ ក្នុងចំណោម៤០ខែ ដែលគ្រោងនឹងបញ្ចប់តាមការគ្រោង ទុកដំណាក់កាលទី២ នាឆ្នាំ២០២០ ខាងមុខ។ ឯកឧត្តមបានបន្ដថា ក្រោយពីបញ្ចប់​ដំណាក់ កាលទី២ នឹងត្រូវបន្តនៅដំណាក់កាលទី៣ ដូចជាសាងសង់ទីលានក្រៅសាល និងហេដ្ឋារចនា សម្ព័ន្ធនានា ដែលគ្រោងនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ នាឆ្នាំ២០២១ មុនទទួលធ្វើម្ចាស់ ផ្ទះ ស៊ីហ្គេម លើក ទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

កីឡដ្ឋានធំនេះអាចផ្ទុយអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ ហើយក្នុងពេលមានអាសន្នអាច ជម្លៀសមនុស្សចេញត្រឹមតែ៦នាទីប៉ុណ្ណោះ។ កីឡដ្ឋាននេះ ត្រូវចំណាយ ១៥៧លានដុល្លារ ដែលត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

សូមបញ្ជាក់ថា នៅក្នុងដំណើរពិនិត្យការដ្ឋាននេះ, កីឡាករ សាលី អ៊ូមើត និងកីឡា ការិនី ខាន់ ចេសា ដែលជាម្ចាស់មេដាយមាស និងសំរឹទ្ធិ កីឡាអាស៊ី លើកទី១៨ នៅប្រទេស ឥណ្ឌូណេស៊ី ទទួលប្រាក់រង្វាន់ លើកទឹកចិត្តពី លោក ថាង ហ្គោដុន អនុប្រធានគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា ដោយមានទឹកប្រាក់សរុប ១៩.០០០ ដុល្លារ ក្នុងនោះមេដាយមាស១ ទទួលបាន៨.០០០ដុល្លារ និងសំរឹទ្ធិ១ ទទួលបាន៣ពាន់ដុល្លារ ដោយកីឡាករ ម៉ូតូទឹក សាលី អ៊ូមើត ដែលដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធិ១ គឺទទួលបាន១១.០០០ ដុល្លារ និងកីឡាការិនីម្ចាស់មេដាយមាសជឺជីតស៊ូ ខាន់ ចេសា ទទួលបាន ៨.០០០ដុល្លារ៕

ដោយ ហេង ណាលីន