ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសកូរ៉េខាងជើងស្តីបន្ទោសជប៉ុនសម្រាប់ការកត់សម្គាល់ទៅលើ សេចក្តីប្រកាសបញ្ចប់សង្រ្គាមកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយដែលគ្របគ្រងដោយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានរិះគន់មន្រ្តី​ការទូត​កំពូលរបស់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ចំពោះទស្សនៈអវិជ្ជមានរបស់លោក ស្តីអំពី​ការប្រកាសបញ្ចប់សង្រ្គាមកូរ៉េនៅពេលវេលាមួយនាពេលឆាប់ៗនេះ។​

ការរិះគន់នេះ គឺហាក់ដូចជាឆ្លុះបញ្ចាំងពីក្តីប្រាថ្នារបស់ទីក្រុងព្យុងយ៉ាង សម្រាប់ការ​ធានា​ខាងផ្នែកសន្តិសុខ ដែលជាប់ទាក់ទងជាមួយនឹងសេចក្តីប្រកាសមួយជាក់ស្តែងនេះ។

កូរ៉េទាំងពីរ គ្រោងនឹងធ្វើជំនួបកំពូលជុំមួយមួយផ្សេងទៀត​នាសប្តាហ៍ក្រោយនេះ នៅ​ក្នុង​រដ្ឋធានីរបស់កូរ៉េខាងជើង។ ហើយសេចក្តីប្រកាសបញ្ចប់សង្រ្គាមនេះ នឹងលេចចេញ​នៅ​ក្នុង​ចំណោមប្រធានបទនៃរបៀបវារៈនានា ដោយរួមជាមួយនឹងការធ្វើមិនឱ្យមាន​នុយក្លេ​អ៊ែរ​របស់ទីក្រុងព្យុងយ៉ាង។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ បាននិយាយ​ថា សេចក្តីប្រកាសជាក់ស្តែងជាសាធារណៈមួយគឺនៅមុនពេលកំណត់ ចំពេលដែលគ្មានដំណើរ​ការ​នៅក្នុងកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីរំសាយនុយក្លេអ៊ែរនៅកូរ៉េខាងជើងនោះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )