ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រតិបត្តិ App ក្រសួងព័ត៌មាន គោរពផ្ញើសារជូនពរឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មានក្នុងឱកាសថ្ងៃខួបកំណើត

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ​ យើងខ្ញុំសូមគោរពជូនពរ​ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន។​ សូមមានសុខភាពល្អបរិបូរណ៍  កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យ គ្រប់ភារកិច្ចការងារ។

សូម ឯកឧត្តម​ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និង ចៅប្រុសចៅស្រីជាទីស្រលាញ់​ ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំបួន​គឺ​ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីក្រុមប្រតិបត្តិ App ក្រសួងព័ត៌មាន៕