ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក អ៊ឹម សុខរិទ្ធី និងលោកស្រីបណ្ឌិត Federica Grifi អញ្ជើញជាអធិបតី បិទវគ្គសិក្សាការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចការអភិរក្ស និងប្រគល់វិញ្ញាបនបត្រ

AKP សៀមរាប ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ —

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ​ និងតម្កល់ឯកសារអង្គរ និងលោកស្រីបណ្ឌិត Federica Grifi ជាសាស្រ្តាចារ្យជំនាញអន្តរជាតិផ្នែកអភិរក្សបេតិកភណ្ឌនៃស្ថាប័នGIZ អញ្ជើញជាអធិបតី បិទវគ្ គសិក្សាការពិសោធបែបវិទ្យាសាស្ត្រ​សម្រាប់​កិច្ចការអភិរក្ស និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមចំនួន ១២នាក់ មកពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ។

រូបថត៖ ហង្ស សៀក