ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាគមអ្នកលក់ឱសថកម្ពុជា ផ្តល់ប័ណ្ណសរសើរ និងពានរង្វាន់ឆ្នើមនៃការថែទាំ សុខភាពល្អនៅកម្ពុជាដល់ក្រុមហ៊ុន RF3 World Cambodia

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ — សមាគមអ្នកលក់ឱសថកម្ពុជាបានប្រកាសផ្តល់ប័ណ្ណសរសើរ និងពានរង្វាន់ឆ្នើមនៃការថែទាំ សុខភាពល្អនៅកម្ពុជាដល់ក្រុមហ៊ុន RF3 World Cambodia ដែលទទួលបាននូវភាពជោគ ជ័យលើការថែទាំ និងផ្តល់ទំនុកចិត្តចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាន នាក់ លើការថែទាំងសុខភាពសម្រស់ និងសុខភាពនៃរាយកាយខាងក្នុង និងមានវត្ដមាននៅ លើទីផ្សារកម្ពុជាអស់រយៈពេលជាងពីរឆ្នាំមកនេះ។ ការប្រកាសនេះបានធ្វើឡើង ក្នុងពិធីបើក សម្ពោធជាផ្លូវការក្រុមហ៊ុន RF3 World Cambodia កាលពីពេលថ្មីៗនេះ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាប្រយុទ្ធប្រឆាំផលិតផលក្លែងក្លាយ និងលោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា។

 លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World ប្រចាំនៅកម្ពុជាបានឱ្យដឹងថា ផលិតផលគ្រីម Firmax3 និងស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតតាម បច្ចេកវិទ្យាទំនើបថ្មីមួយដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) ដែលរួមមាន សារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធចំនួន១៣មុខ មកពី៣ទ្វីប គឺទ្វីបអាស៊ី អាហ្វ្រ៊ិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់ ដើម្បីសម្រួលដល់អ្នកមានបញ្ហាសុខភាព ស្បែក ជួយបន្តឹងស្បែកមុខបំបាត់អាចម៌រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហា ជាំមុខ មុខកើតមុន ថែរក្សាសុខភាពឱ្យស្រស់ស្រាយ ព្រមទាំងជួយរក្សាសម្រស់ឱ្យស្រស់ ក្មេងជាងវ័យដោយគ្រាន់តែលាបលើជីពចរនៃដងខ្លួនយើងតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ការ ទទួលស្គាល់គុណភាព សុវត្ថិភាព និងឧត្តម Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និង អះអាងពី ស្ថាប័នអន្តរជាតិឱ្យចែក ចាយជុំវិញពិភពលោកភ្ជាប់ជាមួយអាជ្ញាប័ណ្ណស្ដង់ដារ អន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។

លោកបានបន្ដថា ការនាំចូលផលិតផលគ្រឿងសម្អាង គ្រីម Firmax3 និង ស៊ីរ៉ូម O2Max3 នៅកម្ពុជាគឺមានវិសាលភាព និងទីផ្សារទូលំទូលាយគួរឱ្យជាទីមោទនភាពបំផុត និងមាន ចំណាត់ថ្នាក់លំដាប់លេខ២ ក្នុងចំណោមជាង២០ប្រទេស។

លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានថ្លែងថា សមា គមអ្នកលក់ឱសថកម្ពុជា បានគាំទ្រក្រុមហ៊ុន RF3 World Cambodia ដែលនាំ គ្រីម Firmax3 និង ស៊ីរ៉ូម O2max3 ផលិតផលថែរក្សាខសុភាព និងសម្រស់ ជូនប្រជាជនកម្ពុជា ជាមួយ នឹងទំនុកចិត្តខ្ពស់ ហើយសមាគមទទួលស្គាល់ឱ្យចូលជាសមាជិកពេញសិទ្ធ និងផ្តល់ប័ណ្ណ សរសើរក៏ដូចជាពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អ ក្រោយពីសិក្សារកឃើញ គ្មានផលប៉ះពាល់ដល់សុខភាព និងជាផលិតផលស្របច្បាប់។ លោកបណ្ឌិតបានបន្ដថា គណៈកម្មាធិកាប្រតិបត្តិសមាគមអ្នកលក់ឱសថកម្ពុជា បានសម្រេចផ្តល់ជូននូវពានរង្វាន់ និង​ប័ណ្ណសរសើរ “អ្នកមានស្នាដៃឆ្នើមផ្នែកបម្រើសេវាសុខភាព ប្រជាពលរដ្ឋល្អ” ជូនចំពោះលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World ប្រចាំនៅកម្ពុជាដែលកន្លងមកបានលះបង់ កម្លាំងកាយចិត្ត និងស្មារតី ធនធាន ថវិកាផ្ទាល់ ចូលរួមចំណែកបម្រើសេវាសុខភាពប្រជា​ជន​កម្ពុជា។ លោកបណ្ឌិតបានបន្ថែមថា ជាការឆ្លើយតប និងដឹង គុណចំពោះ RF3 World ដែល បាននាំផលិតផលក្រែមថែសម្រស់និងសុខភាព (គ្រីម Firmax3 និង ស៊ីរ៉ូម O2max3) ជូនប្រជា ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ដោយតំណាងអ្នកចែកចាយ និងសាខាទូទាំងប្រទេស ២៥ខេត្ត ក្រុង បានផ្តល់ប័ណ្ណសរសើរ និងពានរង្វាន់ឆ្នើមនៃការ ថែទាំសុខភាពល្អជូនដល់ប្រជាពលរដ្ឋ ក្រោយវាយតម្លៃ និងសិក្សាយ៉ាងលម្អិតលម្អន់រួចមក។


សូមបញ្ជាក់ថា ផលិតផលគ្រីម Firmax3 / ស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរ លើពិភពលោក រហូតដល់ជាង២០ប្រទេស ក្នុងនោះរួមមាន៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបូរី ហ្វីលីពីន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ព្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង សហរដ្ឋអាមេរិក កាណាដា រ៉ុស្ស៊ី អូស្ត្រាលី និងនូវែលសេឡង់៕

ដោយ ហេង ណាលីន