ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

  ថៃមានបំណងបង្កើនការផលិតភាពយន្តរួមគ្នាជាមួយកម្ពុជាអោយបានកាន់តែច្រើនរឿង

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ហុកសុខរិន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ស្ថានទូតថៃប្រចាំកម្ពុជាមានបំណងបង្កើនផលិតភាពយន្តរួមគ្នាជាមួយកម្ពុជាអោយ​បាន​កាន់តែ​ច្រើនរឿង ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍវិស័យផលិតភាពយន្តកម្ពុជាឲ្យកាន់តែមានគុណភាព និងបង្ហាញពី​​កិច្ច​​សហ​ប្រតិ​ប​ត្តិការ​ល្អរវាងប្រទេសទំាង២។

 លោក ជីរ៉ាវុទ្ធ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃប្រចាំនៅកម្ពុជាបានឲ្យដឹងថា ក្រុមពាណិជ្ជករ​ថៃ​ផ្នែក​​ភាពយន្តគ្រោង សហការជាមួយក្រុមផលិតករភាពយន្តកម្ពុជាដើម្បីរួមគ្នាផលិតភាពយន្តជាច្រើន​​រឿងឲ្យកាន់​​តែមានគុណភាពល្អព្រមទំាងបច្ចេកទេស ល្អដែលអាចចាក់បញ្ចាំងនៅក្នុងតំបន់អាស៊ាន អាស៊ី និងពិភពលោក។

លោកបានបញ្ជាក់ថា ការជំរុញកិច្ចសហការផលិតភាពយន្តរវាងប្រ ទេសទំាង២នេះ ខណៈដែលបច្ចុប្បន្នមាន​​ភាពយន្ត២ឬ៣រឿងហើយដែលផលិតករខ្មែរបានសហការផលិតជាមួយផលិតក​រថៃហើយស្នាដៃទំាង​នោះទទួល​បាន​ការ​គាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទំាងសងខាង។

រូបឯកសារ

 លោកអៈអាងថា នៅថ្ងៃអនាគតថៃនឹងជំរុញនាំយកភាពយន្តកម្ពុជាទៅចាក់បញ្ចាំង​​នៅប្រទេសថៃអោយបានកាន់តែ​ច្រើនរឿង ដោយមិនត្រឹមតែជំរុញការ ផ្លាស់ប្តូរភាពយន្តនៃប្រទេសទំាង២ប៉ុណ្ណោះទេ គឺបានបំរើដល់​​ប្រជាពលរដ្ឋខ្មែរ​​​​ដែលកំពុង ស្នាក់នៅនិងធ្វើការធ្វើប្រទេសថៃរហូតដល់ជាង១លាន៥សែននាក់ផងដែរ​​អាចទស្សនាភាពយន្តខ្មែរបាន។

សូមបញ្ជាក់ថា ការបង្ហាញបំណងរបស់ភាគីថៃចង់សហការផលិតភាពយន្តរួមគ្នាជាមួយកម្ពុជានេះ បានធ្វើឡើងក្នុង​​ព្រឹត្តិការណ៍មហោស្រពភាពយន្ត ថៃលើកទី៣ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែកញ្ញានេះ ហើយមានការចាក់បញ្ចាំង​​ខ្សែភាពយន្តល្បីៗ ចំនួន៤រឿង ក្រោមកិច្ចសហការផលិតរួមគ្នារវាងផលិតករកម្ពុជា- ថៃ កាលពីពេលថ្មីៗនេះ នៅផ្សារ​ទំនើបអ៊ីអនម៉លសែនសុខ ដែលបើកអោយប្រជាពលរដ្ឋចូលទស្សនាដោយសេរី ៕