ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចចៅហ្វាវាំង នាំយកកម្រងផ្កា និងគ្រឿងឥស្សរយយសជាការប្រទានរបស់ព្រះមហាក្សត្រជូន​សពវេជ្ជបណ្ឌិត Beat Richner នៅមន្ទីរពេទ្យគន្ធបុប្ផា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ូ កាណែល៖

សម្រាប់គម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ នៃវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត Beat Richner នៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែកញ្ញានេះ នៅមន្ទីរពេទ្យគន្ធបុប្ផា សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បាននាំយកកម្រងផ្កា និងគ្រឿងឥស្សរយស ប្រទានដោយព្រះមហាក្សត្រ ជូនសពលោកវេជ្ជបណ្ឌិត Beat Richner ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។