ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ប៉ាល់ យឿន បានអំពាវនាវអោយមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ពង្រឹងការប្រមូលសំរាមនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ដើម្បីលើកកម្ពស់បរិស្ថាន

កំពង់ឆ្នាំងៈ លោកជំទាវប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ ក៏ដូចជាការពង្រឹង ប្រមូលសំរាមនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនក្នុងការគ្រប់គ្រងសំរាមដើម្បីលើកកំពស់បរិស្ថានស្របទៅនឺងការប្រលងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើមនិងដឹកនាំផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនិងស្របតាមអនុក្រឹត្យលេខ១៦៨អ.ន.ក្រចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៧ស្តីពីការគ្រប់គ្រងថង់ប្លាស្ទីច។

លោកជំទាវបានអំពាវនាវបែបនេះក្នុងការប្រារព្ធទិវាសំអាតពិភពលោក ១៥កញ្ញា ឆ្នាំ២០១៨ នៅក្នុងខេត្តកំពង់ឆ្នាំងដែលមានការចូលរួមពីមន្រ្តីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់សរុបចំនួនជាង ២ម៉ឺននាក់នៅទូទាំងខេត្តកំពង់ឆ្នាំង។

លោកជំទាវប៉ាល់ យឿនបានផ្តាំផ្ញើអោយមន្ទីរអង្គភាពអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ក្នុងការគ្រប់គ្រងសំរាមកុំអោយចាក់សំរាមចោលគ្មានប្រក្រតី នៅតាមផ្លូវសាធារណៈដូចជា ការចាក់សំរាមចោលចូលទៅលើលូ និងចាក់សំរាមចោលនៅលើផ្លូវសាធារណៈ និងត្រូវធ្វើការរៀបចំពង្រីកបន្ថែម ដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រងសំរាមដើម្បីលើកំពស់បរិស្ថានគឺបរិស្ថានល្អទីក្រុងមានសោភ័ណ្ឌភាពនិងសុខភាពល្អគ្រប់ៗគ្នា៕