ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គការ WCS រកឃើញទោចថ្ពាល់លឿង១០០០ក្បាលនៅព្រៃកែវសីមា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — សត្វទោចថ្ពាល់លឿង ជាប្រភេទសត្វដែលបានកត់ត្រាទុកក្នុងសៀវភៅក្រហមថាជា សត្វជិតផុតពូជនៅលើភពផែនដីយើងទៅហើយ ប៉ុន្តែវាកំពង់មានវត្តមានច្រើននៅក្នុង ប្រទេសកម្ពុជាយើង។

ប្រភពព័ត៌មានពីអង្គការ WCS បានឱ្យដឹងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ថា ទោចថ្ពាល់លឿងប្រមាណ ១០០០ក្បាល ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវ សីមា។ ទោចថ្ពាល់លឿងជាប្រភេទសត្វរងគ្រោះជិតផុតពូជដែលចូលចិត្តរស់នៅលើ ដើមឈើ ខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើនិងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញ ដំឡេងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម។

ប្រសិនបើលោកអ្នកចង់ឃើញ និងស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់ លឿង សូមអញ្ជើញមកទស្សនាកម្សាន្តនៅជំរំ Jahoo Gibbon នៅសហគមន៍អេកូ ទេសចរណ៍ ធម្មជាតិអណ្តូងក្រឡឹង ដែលមានទីតាំងស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោកអ្នកអាចធ្វើការទំនាក់ទំនងរៀបចំ ការមកទស្សនាសត្វ ទោចថ្ពាល់លឿងជាមួយ Hefalump Café នាទីក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគីរី៕

ដោយ ណយ នឿន(ប្រភព៖WCS )