ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កងកម្លាំងនាវាចរអេហ្ស៊ីបនិងប៉ាគីស្ថានធ្វើសមយុទ្ធក្នុងសមុទ្រមេឌីតែរ៉ាណេ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានផ្លូវការ MENA រាយការណ៍ថា កងកម្លាំងនាវាចរអេហ្ស៊ីប និងប៉ាគីស្ថានបានធ្វើ សមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសមុទ្រមេឌីតែរ៉ាណេ ។

កងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះគឺសំដៅធ្វើការផ្លាស់ប្តូរជំនាញនានា ដើម្បីជំរុញសន្តិសុខសមុទ្រនិងស្ថិរភាពក្នុងតំបន់ ។

សេចក្តីថ្លែងការណ៍នោះនិយាយបន្ថែមថា នាវាយក្សយោធាប៉ាគីស្ថាន SAIF PNS ព្រមជាមួយនាវា កងនាវាចរអេហ្ស៊ីបបានធ្វើសមយុទ្ធនានា ដែលរួមមានការត្រួតពិនិត្យមើលនាវា ព្រមទាំងការផ្លាស់ប្តូរការ ហោះឡើងនឹងការចុះចតឧទ្ធម្ភាគចក្រ ។
ប្រទេសអេហ្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមជាមួយ ស.រ.អា ដែលគេហៅថា « The Bright Star » កាលពីថ្ងៃសៅរ៍នៅឯមូលដ្ឋានយោធាមួយ ក្នុងខេត្តមាត់សមុទ្រអាឡិចហ្សង់ឌ្រីយ៉ា របស់ប្រទេស អេហ្ស៊ីប ។

ដោយបានគ្រោងធ្វើចាប់ពីថ្ងៃទី៨ខែកញ្ញា ដល់ថ្ងៃទី២០ ខែកញ្ញានោះ សមយុទ្ធយោធានេះ នឹងរួម មានកងកម្លាំងជើងគោក,អាកាសនិងនាវាចរមកពីប្រទេសអេហ្ស៊ីប , ស.រ.អា , អង់គ្លេស, បារាំង, អ៊ីតាលី, ក្រិក, អារ៉ាប៊ីសាអូឌីត , អារ៉ាប់រួមអេមីរ៉ាត់ និង ហ្សកដានី បន្ថែមទៅនឹងរដ្ឋ១៦ទៀត ដែលចូលរួមធ្វើអ្នក សង្កេតការណ៍ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)