ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្មវិធីមីស៊ីលអ៊ីរ៉ង់មានសមត្ថភាពខ្ពស់

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — មេបញ្ជាការអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម( IRGC )កាលពីថ្ងៃព្រហស្បតិ៍នេះបាននិយាយថា កម្មវិធី មីស៊ីលអ៊ីរ៉ង់មានសមត្ថភាពខ្ពស់ ។

ទីភ្នាក់ងារព័ត៌មាន Tasnim បានដកស្រង់សម្តីឧត្តមសេនិយទោម៉ូហាម៉ាដ អាលីហ្សាហ្វារី ដែល និយាយថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានស្តុកទុកគ្រាប់ដែលមានសមត្ថភាពវាយប្រហារគោលដៅនានា នៅក្នុងរង្វង់រយៈចម្ងាយ ២០០០គីឡូម៉ែត្រ ដោយការបង្ហាញនូវកន្លែងយ៉ាងច្បាស់លាស់ ។

លោក ហ្សាហ្វារី បាននិយាយយោងទៅរកការវាយប្រហារដោយមីស៊ីលរបស់ IRGC កាលពីពេលថ្មីៗនេះ ទៅលើក្រុមប្រឆាំងអ៊ីរ៉ង់មួយនៅក្នុងតំបន់ឃឺឌីស្ថានអ៊ីរ៉ាក់ ។ លោកបាននិយាយថា ការសងសឹកថ្មីៗនេះរបស់ IRGC ទៅលើពួកភេរវជន ( ក្នុងឃឺឌីស្ថានអ៊ីរ៉ាក់ ) គឺជាសារដែលមានអត្ថន័យបំផុតមួយសម្រាប់ពួកបច្ចាមិត្ត ដែលគិតថា ពួកគេអាចដាក់នូវគំនិតរបស់ពួកគេមកលើប្រទេសអ៊ីរ៉ង់នោះ ។

កាលពីថ្ងៃទី៨ ខែកញ្ញា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទៅ លើមជ្ឈមណ្ឌលមួយនៅក្នុងតំបន់ឃឺឌីស្ថានអ៊ីរ៉ាក់ ដែលគេប្រើសម្រាប់បង្ហាត់បង្រៀនក្រុមប្រឆាំងឃឺដ ដែលប្រឆំាងនឹងអ៊ីរ៉ង់ ។ នៅក្នុងការវាយប្រហារនោះសមាជិកប្រឆាំង១៤នាក់បានស្លាប់ នឹងច្រើននាក់ទៀតរបួស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)