ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិននិងបារាំងពង្រឹងការទាក់ទងគ្នាក្នុងការកសាងខ្សែក្រវ៉ាត់និងផ្លូវ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — សមាជិកក្រុមប្រឹក្សារដ្ឋនឹងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang yi ) បានធ្វើកិច្ចចរចាជា មួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៊ីវេស ឡឺឌ្រីយ៉ង់ ( Jean-yres Le Drian ) ក្នុងក្រុងប៉េកាំងកាលពី ថ្ងៃព្រហស្បតិ៍​ដោយប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ ។

លោក វ៉ាង បាននិយាយថា ឆ្នាំខាងមុខនឹងកត់សម្គាល់ខួបទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរនឹងជាខួប១០០ឆ្នាំ នៃកម្មវិធីសិក្សាការងារក្នុងប្រទេសបារាំង ដែលនឹងមានសារសំខាន់ ជាពិសេសសម្រាប់ទំនាក់ទំណងចិន-បារាំង ។

លោក វ៉ាង បាននិយាយថា ចិនមានឆន្ទៈពង្រឹងការទាក់ទងគ្នាជាមួយភាគីបារាំង ក្នុងការកសាង ខ្សែក្រវ៉ាត់និងផ្លូវ ព្រមទាំងរុករកមធ្យោបាយកិច្ចសហប្រតិបត្តិការថ្មីដោយលោកអំពាវនាវដល់ភាគីទាំងពីរ ឱ្យធ្វើការរួមចំណែកដល់ការថែរក្សាលទ្ធិពហុភាគីនិយម,​ការធ្វើឱ្យប្រសើរអភិបាលកិច្ចជាសកល ព្រមទាំង ជំរុញសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក ។

លោក ឡឺឌ្រីយ៉ង់ បាននិយាយថា ប្រទេសបារាំងមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងគ្រប់វិស័យទាំងអស់ ព្រមទាំងរុករកមធ្យោបាយនៃរបៀបធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការកសាង ខ្សែក្រវ៉ាត់និងផ្លូវ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)