ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលមានតម្លៃជាង ៨០លានដុល្លារ អាម៉េរិក ត្រូវបានចុះហត្ថលេខា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ​ឆ្នាំ២០១៨ –បើយោងតាមប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន ចំនួន១២ ដែលមានតម្លៃសរុបជាង ៨០លានដុល្លារ អាម៉េរិក ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ០៤កើត ​ខែភទ្របទ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិ ជ្ជកម្មចិន-អាស៊ាន លើកទី១៥ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជា មួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ា

អនុស្សរណៈទាំងនេះ គ្របដណ្តប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការធ្វើធុរកិច្ច-ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ (អ្នកនាំភ្ញៀវទេស​​) និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន, ទំនប់វារីអគ្គិសនី និងប្រពន្ធ័ធារាសាស្ត្រ), ការស្ថាបនាផ្លូវយន្តហោះ, ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឱ្យឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុង ការចូលរួមកសាង «វិថីសូត្រសមុទ្រ សតវត្សរ៍ទី២១» និ​​គាំទ្រការអនុវត្ត «ផ្លូវ និងខ្សែក្រវាត់» ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងទីក្រុងណាននីងដ៏ស្រស់ឆើតឆានៃខេត្តក្វាងស៊ី។

ទន្ទឹមនេះលោកជំទាវ យ៉ាន ហ្ស៊ីចាន់ (Yan Zhichan) អនុប្រធាននៃរដ្ឋបាតំបន់ ស្វ័យតខេត្តក្វាងស៊ី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តក្វា​​ស៊ី និងកម្ពុជា នៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានបង្ហាញជំនឿថា ការ​ចុះអនុស្ស រណៈនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថី    សូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌បែបទំនើប រវាងប្រទេសចិន និងពិភពលោក ជាពិសេសអាស៊ាន។

គួរបញ្ជាក់ដែរថា រៀងរាល់ព្រឹត្តិការណ៍ពិពរ័ណ៍ចិន-អាស៊ាន តែងមានពិធីចុះហត្ថលេខា​​​លើគម្រោងវិនិយោគ និងអនុស្សរណៈជាច្រើន រវាងវិនិយោគិន និងពាណិជ្ជករកម្ពុជា-ចិន ខណៈដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជាបន្តន្ទាប់នោះ គេសង្កេតឃើញមានគម្រោងវិនិយោគធំៗជាច្រើនរបស់ក្រុមហ៊ុនចិន បានមកវិនិយោគ​នៅក្នុ​ងប្រទេសកម្ពុជា ដូចជា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ, គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ,គម្រោងសាងសង់ផ្លូវល្បឿនលឿន, គម្រោងសាងសង់ទំនប់វារី​អគ្គិសនី,និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងៗទៀត ដែលទាំងអស់នេះ សុទ្ធតែបង្ហាញឱ្យឃើញអំពីភាពស៊ីសង្វាក់គ្នា នៃគោលនយោបាយប្រទេសទាំងពីរ ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីតភ្ជាប់សមាហរណកម្មសេដ្ឋកិច្ច ទៅក្នុង ពិភពលោក៕

ដោយ ជឺម ណារី