ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្ស ៥ នាក់ត្រូវបានសម្លាប់នៅរដ្ឋកាលីហ្វ័រនីញ៉ា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីប៊ីអេស (១៤.០៩.១៨)

អាមេរិក៖ អាជ្ញាធរអាមេរិកបាននិយាយថាមានបុរសម្នាក់បានសម្លាប់មនុស្សចំនួន ៥
នាក់ដែលរួមមានទាំងភរិយារបស់គាត់ផងដែរនៅឯរដ្ឋកាលីហ្វ័រនីញ៉ា។
ឃាតករបានធ្វើការវាយប្រហារនៅទីកន្លែងពីរផ្សែងគ្នាក្នុងរយៈពេលមួយម៉ោងកន្លះ។

ប៉ូលីសក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្មាន់កាំភ្លើងនិងភរិយា ដែលប្តីបានសម្លាប់
កំពុងស្ថិតក្នុងដំណើរការនីតិវិធីលែងលះគ្នា ប៉ុន្តែគោលបំណងនៃការវាយប្រហារទៅលើអ្នកដ៏ទៃទៀត
កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

ប៉ូលិសបានប្រាប់ឲ្យដឹងទៀតថាខ្មាន់កាំភ្លើងបានបង្ខំប្រពន្ធរបស់គាត់ឱ្យទៅក្រុមហ៊ុនដឹកជញ្ជូនមួយដែលនៅទីនោះគាត់បានបាញ់បុរសម្នាក់និងភរិយារបស់គាត់ស្លាប់ហើយបន្ទាប់មកក៏បាញ់ប្រហារលើបុរសម្នាក់ទៀតដែលរត់គេចខ្លួន ។ជាចុងក្រោយខ្មាន់កាំភ្លើងត្រឡប់ទៅផ្ទះវិញហើយគាត់ក៏បានបាញ់សម្លាប់បុរសម្នាក់និងកូនស្រីរបស់បុរសនោះទៀត។