ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តស្ទឹងត្រែងរៀបចំទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ

AKP ស្ទឹងត្រែង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ –កាលពីថ្ងៃព្រហស្បតិ៍ ០៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅតំបន់សៀមប៉ាងខាងលិច អាជ្ញាធរខេត្តស្ទឹងត្រែងបានរៀបចំទីវា

យល់ដឹងអំពីសត្វត្មាតអន្តរជាតិ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សហគមន៍និងអជ្ញាធរមូលដ្ឋានឱ្យដឹងពីអំពីតួនាទីដ៏សំខាន់របស់សត្វត្មាត

 

ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិធ្វើឡើងនៅសាលាបឋមសិក្សា ពងក្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ណូយ ភិរម្យ អនុប្រធានមន្ទីរសិកម្ម រុក្ខាប្រម៉ាញ និង នេសាទខេត្តស្ទឹងត្រែង។ ក្រោយចប់កម្មវិធីនេះក៏មានរៀបចំហែក្បួនយុទ្ធនាការផ្សព្វផ្សាយដោយចេញពីសាលាបឋមសិក្សាពងក្រៀល មានអ្នកចូលរួម ប្រហែល១២០នាក់ និង បានហែជាក្បួនផ្សព្វផ្សាយ នៅតាមមូលដ្ឋាននានាក្នុង តំបន់ដែលមានសត្វត្មាតរស់ដើម្បីឱ្យប្រជាពលរដ្ឋយល់ពីអត្ថប្រយោជន៍ពីសត្វត្មាត ។ 

 

នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតចំនួន បីប្រភេទ ដែលពួកវាកំពរងការគំរាមកំហែង និង ផលប៉ះពាល់នៃការបំពុល និង ការប្រើប្រាស់ថ្នាំបំពុលសម្លាប់សត្វល្អិត ៕ 

ដោយ ណយ នឿន(ប្រភព រដ្ឋបាលខេត្តស្ទឹងត្រែង )