ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់កម្ពុជា វិលត្រឡប់មកដល់មាតុភូមិដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញវិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមពិព័រណ៌ពាណិជ្ជកម្មអាស៊ាន-ចិន លើកទី១៥ នៅទីក្រុងណាននីងប្រទេសចិន និងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

អញ្ជើញទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

រូបថត៖ កុក គី