ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម​​ ហួត ឃាងវេង ដឹកនាំក្រុមប្រតិបត្តិ​កម្មវិធីទូរស័ព្ទវៃឆ្លាត ក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងជូនពរថ្ងៃខួបកំណើតដល់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិ​កម្មវិធីទូរស័ព្ទវៃឆ្លាត ក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ហួត ឃាងវេង បានចូលជួបសម្តែងការគួរសម និងជូនពរដល់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្នុងឳកាសខួបកំណើតគម្រប់អាយុ៦៧ ឈានចូល ៦៨ ឆ្នាំ។

ក្រុមប្រតិបត្តិ​កម្មវិធីទូរស័ព្ទវៃឆ្លាត ក្រសួងព័ត៌មាន មានកិត្តិយសគោរពជូន ពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនឯកឧត្តម​​ ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងបុត្រី សូមគុណបុណ្យបារមីព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោកជួយទ្រទ្រង់បីបាច់ថែរក្សា ឯកឧត្តមនិងក្រុមគ្រួសារគ្រប់ពេលវេលាដោយទទួលបាននូវពលានុភាពខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សុខភាពបរិបូរណ៍ ជន្មាយុយឺនយូរ និងសូមជួបប្រទះតែនឹងពុទ្ធិពរទាំងបួនប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីឯកឧត្តម បន្តដឹកនាំក្រសួងព័ត៌មាន ទទួលបានជោគជ័យថ្មីៗថែមទៀត ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។