ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ​ ហ៊ុន​ សែន​ ទទួលជួបពិភាក្សាការងារ ជាមួយ​នាយករដ្ឋមន្រ្តីស្រីលង្កា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — ក្នុងខណៈអញ្ជើញចូលរួមក្នុងវិទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ានលើកទី២៧ នៅ​ទី​​​​ក្រុង​ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​ទ​ទួ​លជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម រ៉ានីល វីក្រេម៉េស៊ីង្ហ (Ranil Wickremesighe) នា​យ​ក​រដ្ឋមន្រ្តីស្រីលង្កា។


ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោ​ នា​យ​ក​រដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចធ្លាប់អញ្ជើញទៅប្រទេសស្រ៊ីលង្កាកាលពីឆ្នាំ១៩៧៩ ក្នុង​ឋា​នៈជារដ្ឋមន្រ្តីការបរទេស ហើយពេលនោះ ស្ថានភាពនៃប្រទេសទាំងពីរមានស្ថានភាពដូច​គ្នា​ ពោលគឺ យើងមិនទាន់អាចធ្វើកិច្ចសហការគ្នាបាន។ តាមរយៈជំនួបនាពេលនេះផងដែរ ស​ម្តេ​ចបានស្នើឱ្យភាគី ស្រីលង្កា តាមរយៈក្រសួងការបរទេសនៃប្រទេសទាំងពីរ ធ្វើការសហ​កា​រ​គ្នា​ក្នុងការជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមាន​សក្តានុ​ពល​​ដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម​នា​យ​ករដ្ឋមន្រ្តី ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្កា ក្នុងពេលដ៏​ខ្លីខាង​មុ​ខ​​។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរក៏បាន ធ្វើការពិភាក្សាគ្នាយ៉ាងយក​ចិត្ត​ទុក​​ដាក់ ទៅលើកការជំរុញទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិ​ឱ្យ​កាន់តែល្អ​ប្រ​សើ​រឡើងបន្ថែមទៀត៕

ដោយ ជឹម ណារី