ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងអប់រំអំពាវនាវឲ្យគ្រឹះស្ថានអប់រំទាំងអស់ចួលរូមប្រារព្ធទិវាសំអាតអនាម័យបរិ​​ស្ថាន ​នៅថ្ងៃទី១៥ខែកញ្ញា

វិទ្យុជាតិកម្ពុជា ៖ អត្ថបទលោកស្រី ធីណា ឌីណេ

ភ្នំពេញ៖  មន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំ យុវជននិងកីឡា អំពាវនាវឲ្យគ្រឹះស្ថានអប់រំទាំងអស់ ចួលរូមប្រារព្ធទិវាសំអាតអនាម័យបរិស្ថាន ដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្ស និងសាធារណជន អោយចេះស្រលាញ់បរិស្ថាន ចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងការប្រើប្រាស់សំណល់ប្លាស្លិកនៅតាមទីសាធារណៈ។    

   ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននឹងកីឡា បានស្នើអោយគ្រឹះស្ថានសិក្សាទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ មាតាបិតាសូមចូលរួមជាមួយក្រសួងបរិស្ថាន និងអង្គការពាក់ក្នុងទិវា សំអាតអនាម័យបរិស្ថាន

ឲ្យបានច្រើនដើម្បីបំផុសមានមានការចូលរួមសកម្មភាពសំអាតបរិស្ថាន គ្រប់ទីកន្លែងនិងគ្រប់វេលា។

ឯកឧត្តមបន្តថា កាលពីឆ្នាំមុនក្រសួងអប់រំ ក៏បានរៀបចំអោយមានការប្រលងប្រណាំងរវាងសាលារៀន នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើចូលរួម ចំណែកនៅក្នុងការអនុវត្តនូវការផ្ដួចផ្ដើមគំនិត ទីក្រុងស្អាតដែលដាក់ចេញដោយ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យទីក្រុងកាន់តែស្អាត ទាក់ទាញភ្ញៀវទេសចរ ធានាបាននូវអនាម័យ បរិស្ថាននិងធ្វើអោយប្រជាជនមានសុខភាពល្អជាដើម។

សម្លេង៖ ខ្ញុំសូមអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់ចូលរួមនូវក្នុងការប្រារព្ធទិវាសម្អាតពិភពលោកថ្ងៃទី 15 ខែកញ្ញាខាងមុខនេះដោយចាត់តាំងឲ្យមានឲ្យមានអ្នកសម្របសម្រួល ដើម្បីធ្វើយ៉ាងណាសំអាតតាមសាលារៀនទីធ្លាសាលារៀន បរិស្ថានសាលារៀន ជាពិសេសសម្អាតនៅក្នុង រៀតតែម្តងដើម្បីអោយថ្នាក់រៀន ស្អាតជានិច្ច។ នាយកសាលាត្រូវរៀបចំចាត់តាំងអនុវត្ត ទិវាសាលារៀនស្អាតនេះ ក៏ដូចជាទិវាសម្អាតពិភពលោកនេះ ឲ្យបានល្អ អោយសិស្សគ្រូនិងសិស្សចូលរួមចំណែកនៅក្នុងការសម្អាតទីធ្លាសាលារៀនបរិស្ថាននិងថ្នាក់រៀន ហើយត្រូវធ្វើយ៉ាងណាឲ្យចាត់តាំង ឲ្យមានការសម្អាតសាលារៀនថ្នាក់រៀនជារៀងរាល់ថ្ងៃ    

    ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបន្ថែមទៀតថា នៅពេលដែលសាលារៀនស្អាត គឺមានការចូលរួមពីសិស្សានុសិស្ស មានគំនិតថែរក្សាបរិស្ថាន រក្សាសណ្ដាប់ធ្នាប់ នឹងចូលរួមចំណែកឲ្យប្រទេសកម្ពុជា កាន់តែមានភាពស្រស់បំព្រង អាចទាក់ទាញភ្ញៀវទេសចរ ជាពិសេស សមជាប្រទេសមួយដែលមានអរិយធម៌យូអង្វែង ដែលធ្វើអោយប្រទេសកម្ពុជា នឹងក្លាយជាប្រទេសដែលមានកំរិតអភិវឌ្ឍន៍រីកចំរើន ជឿនលឿននៅពេលអនាគតផងដែរ។          

  សូមបញ្ជាក់ថា ទិវាសំអាតបរិស្ថាន នឹងត្រូវធ្វើឡើងនៅថ្ងែទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខទីស្តីការក្រសួងបរិស្ថាន ដោយគ្រោងនឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សា្ថប័នពាក់ព័ន្ធជាច្រើន ដូចជាក្រសួងអប់រំយុវជននិងកីឡា ក្រសួងទេសចរណ៍ វិស័យឯកជន និងសាធារណៈជនជាដើម៕