ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំបុណ្យទន្លេខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពលំអិតក្នុងពិធីបុណ្យទន្លេ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពលំអិតក្នុងពិធីបុណ្យទន្លេ នាខែមីនា ឆ្នាំ២០១៩ ខាងមុខលើកទី៥ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ ( ទន្លេនៃជីវិតសុភមង្គល និងអភិវឌ្ឃន៍ទេសចរណ៍ )។ កិច្ចប្រជុំក៏មានការចូលរួមពីសមាជិកសមាជិកាអនុគណៈកម្មការលេខាធិការរដ្ឋរៀបចំបុណ្យទន្លេខេត្ត ៕